ដោយៈមុនីរ័ត្ន/ភ្នំពេញ​:​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ឧ​ត្ត​ម​សេនីយ៍​យោធាម្នាក់​និង​បក្ខពួក​ចំនួន​ប្រាំ​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​នៅ​ខេត្តបាត់ដំបង​ជាប់​ព្រំដែន​ថៃ ទៅ​សាលាដំបូង​ង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​វិ​ច្ឆិកានេះ​។

មន្រ្តីយោធាដែលត្រូវបានឃាត់ខ្លួន(រូបថតសមត្ថកិច្ច)

​លោក ប្លង់ សុផល អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ករណី​ខាងលើនេះតំណាង​អយ្យការ បាន​បើក​ការ​ស៊ើបសួរ និងបានបញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​រួចហើយ​។​

​កម្លាំង​កងរាជអាវុធហត្ថ​សហការ​ជាមួយ​កម្លាំង​នគរបាល​ល​ជាតិ​បាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នូវ​ឧ​ត្ត​ម​សេនីយ៍​យោធា​ម្នាក់​និង​បក្ខពួក​ចំនួន​ពីរ​នាក់​ក្នុង​សំណុំ​រឿ​ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ជាប់​នឹង​ព្រំដែន ជាមួយ​ប្រទេស​ថៃ​។​ការចាប់ខ្លួន​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៩-២០​ខែវិច្ឆិកា​នៅ​ទីកន្លែង​ផ្សេងគ្នា​។​ក្នុងនេះ​ឧ​ត្ត​ម​សេនីយ៍​យោធា ចាប់ខ្លួន​នៅមុខ​ភោជនីយដ្ឋាន​ស្យាម​ស៊ី​ហ្វូ​ត ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ។

​មន្ត្រីជាន់ខ្ពស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​បាន​បញ្ជាក់ថា មន្ត្រី​យោធា​ដែល​ត្រូវបាន​ចាប់ខ្លួនមាន ១ . ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ួ​ន ពិសិដ្ឋ ភេទ​ប្រុស អនុប្រធាន​រោង​ជាង​ជួសជុល​ចម្រុះ (k4) អគ្គនាយកដ្ឋាន​បច្ចេក​ទេស​សម្ភារ​ក្រសួងការពារជាតិ​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា​នៅ​ទី​រួម​ខេត្តសៀមរាប​។ ២. វរ​:​សេនីយ​ទោ ប៉ុល នី ភេទ​ប្រុស មន្ត្រី​យោធា​នៅ​អង្គភាព​សឹក​រង ស្រុក​កំរៀង ខេត្តបាត់ដំបង ចាប់ខ្លួន​កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា នៅ​ស្រុក​កំរៀង​ ខេត្តបាត់ដំបង​។ ៣. ព្រិន្ទបាលឯក វី វិ​ន​ហាយ យោធា​សឹក​រង​ស្រុក​ភ្នំ​ព្រឹ​ខេត្តបាត់ដំបង​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៩​ខែវិច្ឆិកា​នៅ​ស្រុក​កំរៀង​។​រីឯ​បក្ខពួក​ចំនួន​បីនាក់​ទៀត​សមត្ថកិច្ច ពុំទាន់​បង្ហាញ​អត្តសញ្ញាណ​នៅឡើយ​។​

​ចំណែកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ​សុខា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេ​ម​ភូមិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​AMS​កាលពី​ម្សិលមិញ​ថា​ការឃាត់ខ្លួន​នាយទាហានជាន់ខ្ពស់​ដែល​ពាក់ព័ន្ធ​ទៅនឹង​អាវុធ​ដែល​បាន​រកឃើញ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង​ជាប់​នឹង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​គឺជា​កិច្ចការ​សហការ​រវាង​កងរាជអាវុធហត្ថ​ជាមួយនឹង​នគរបាលជាតិ​។​យើង​បាន​ឃាត់ខ្លួន​បុគ្គល​យោធិន ដែលមាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​តាម​ចម្លើយ​របស់​ជនល្មើស​ដែល​ខាង នគរបាល​បាន​ចាប់ខ្លួនបាន​។​ក្រោយ​ធ្វើការ​ឃាត់ខ្លួន​សាកសួរ​គឺមាន​ការពាក់ព័ន្ធ​នឹង​ការជួញដូរ​អាវុធ​ដូចដែល​ខាង​នគរបាល​បាន ស៊ើបអង្កេត​ឃើញ​មែន​។​យើង​បានធ្វើការ​ឃាត់ខ្លួន​មនុស្ស​បីនាក់ មាន​ឧ​ត្ត​ម​សេនីយ៍​ត្រី​ម្នាក់ និង ព្រិន្ទបាលឯក​ម្នាក់​ទៅកាន់​តុលាការ​ហើយ ហើយ​តុលាការ​ក៏បាន​ឃុំខ្លួន​ហើយ​”​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បានបញ្ជាក់​ទៀតថា ចំពោះ​បក្ខពួក​មួយចំនួនទៀត ដែល​ពាក់ព័ន្ធ​នឹង​ក្រុម​ជួញដូរ​អាវុធ​នេះ សមត្ថកិច្ច​នគរបាល និង​កងរាជអាវុធហត្ថ​កំពុង​បន្ត​ស្រាវជ្រាវរក​៕ សរន