ដោយៈតារារិទ្ធ/កំពង់ចាមៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជំហ រ ជាថ្មីថាទោះបីក្នុងតម្លៃណាក៏ដោយក៏សម្តេចមិនអោនក្បាលចំពោះការគាបសង្កត់ណាមួយរបស់បរទេសឡើយ។

សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោ ធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុ ជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានបន្តថា កម្ពុជាទើបទទួលបានសន្តិភាពពេញ លេញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បន្ទាប់ពីមានសង្គ្រាមផ្ទៃក្នុងសម្លាប់ខ្មែរនិងខ្មែរអស់រយៈពេលជាង៣ទសវត្ស។ សម្តេចតេជោបានលើកឡើងថាដោយ សារតែមានរដ្ឋប្រហារឆ្នាំ ១៩៧០ ក៏មិនមានរបរខ្មែរក្រហមនោះដែរ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការ រិះគន់ទៅកាន់ប្រទេសប្រជាធិបតេត្យមួយចំនួនដែលមិនបានបង្ហាញការសោកស្តាយរបស់ខ្លួនទាល់តែសោះចំពោះការធ្វើរដ្ឋប្រហាររបស់ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ដែល នាំឱ្យប្រទេសកម្ពុជាធ្លាក់ក្នុងភ្លើងសង្រ្គាមស៊ីវិល និង បានគាំទ្រឲ្យខ្មែរ ក្រហមអង្គុយនៅអង្គការសហ ប្រជា ជាតិអស់រយៈពេលជិត ១២ ឆ្នាំ ។សម្តេចបានសង្កត់ធ្ងន់ថាពួក គេជាប្រទេសប្រជា ធិបតេយ្យតែបែរជាទៅគាំទ្រការធ្វើរដ្ឋប្រហារទៅ វិញ ។

ជាមូយគ្នានេះសម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជាថ្មីថាឲ្យតែប្រជា ពលរដ្ឋបន្តបោះ​ឆ្ឆ្នោតឲ្យសម្ដេចនឹងបន្តធ្វើជានាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ទៀត ។

 

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងបន្តថាការបន្តកាន់តំណែងជា​នាយក​រដ្ឋ​មន្ត្រី​នេះគឺដើម្បី​ការ​ពារសន្តិភាពនិងទប់ស្កាត់ពួកជ្រុលនិយមផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ ថាការដែលសម្តេចត្រូវលុបបំបាត់ពួកជ្រុលនិយមនៃមនុស្សខ្លះនេះគឺធ្វើដើម្បីប្រទេសនិងប្រជាជនកម្ពុជានាពេលអនាគត ។ អ្វីដែលពិសេសទៀតនោះគឺដើម្បីយុវជនក៏ដូចជាអ្នកដឹកនាំជំនាន់ក្រោយរបសកម្ពុ ជា៕