ដោយៈតារារិទ្ឋ/កំពង់ចាមៈសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន សង្ឃឹមថានៅចុងឆ្នាំនេះកំណើនសេដ្ឋ កិច្ចរបស់កម្ពុជានឹង កើនឡើងជុំវិញ ៣%និងឆ្នាំក្រោយអាចមាន កំណើន ៥ភាគរយ ។

សម្តេចតេជោបានថ្លែងបែបនេះនៅក្នុងពិធីសម្ពោ ធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថាវាមានមូលហេតុដែលសម្តេចអាចព្យាករណ៍បែប នេះទី១.វិស័យកសិកម្មនៅដំណើរការធម្មតាទាំង អស់ថែមទាំងលើកផែនការទៀត។ការនាំចេញក្នុងវិស័យកសិកម្មមានទំហំទឹកប្រាក់ធំជាងមុន។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថាសម្តេចបានពិភាក្សាជាមួយនឹងនាយករដ្ឋមន្ត្រីចិន យើងនឹងចចារជាកញ្ចប់ទៅលើបញ្ហានាំផលិតផលកសិកម្មត្រង់ទៅកាន់ប្រទេសចិនតែម្តង ។ សម្តេច បន្តថាលោក លី ខឺជាំង បានចាប់អារម្មណ៍ទៅលើបញ្ហា
ផ្លែមៀនប៉ៃលិន ចិននិងផ្តល់លក្ខណៈពិសេ សត្រួតពិនិត្យដោយអនឡាញទៅលើបញ្ហានេះ។

នាយករដ្ឋមន្ត្រីចិនបានប្រកាសថានឹង ទិញកសិផលពីកម្ពុជាដោយផ្ទាល់ហើយមិនចាំបាច់ឆ្លង កាត់ប្រទេសណានោះទេ គឺនាំដោយត្រង់ទៅកាន់ប្រទេសចិនតែម្តង ។

សម្តេចបន្តថាជាមួយនឹងការមកដល់នៃកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជាចិន ផងនិងរវាងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ដែលនឹងចូលនៅថ្ងៃទី១មករា ២០២២ធ្វើឲ្យកម្ពុជាមាន លទ្ធភាពកាន់តែច្រើននិងការពង្រឹងនូវវិស័យកសិកម្មនិងការនាំចេញផលិតផលកសិកម្មទៅ ក្រៅប្រទេស ។ ដូច្នេះត្រូវខិតខំធ្វើឲ្យមានស្តង់ ដារនិងភូតគាមអនាម័យដើម្បីនាំចេញទៅប្រទេសចិន ។

សម្តេចតេជោបានឲ្យដឹងថាការងារបង្កបង្កើនផលសម្រេចបានរហូតដល់ទៅ ១១១ភាគរយស្រូវរបស់យើងពេលនេះកំពុងល្អ ។ ក្រៅពីស្រូវអង្ករយើងនៅមានកសិផលជាច្រើនដែលអាចនាំចេញដូចជាកៅស៊ូ អំពៅ ចេក ស្វាយ … ។

វិស័យឧស្សាហកម្មក៏មានការវិនិយោគបន្ថែ មទៅលើការបង្កើតរោងចក្រមួយចំនួនផ្សេងទៀតធ្វើឱ្យទំនិញកម្ពុជានាំចេញទៅបរទេសកាន់តែមានទំហំធំ ។

វិស័យសេវាដែលធ្វើឱ្យប៉ះពាល់ខ្លាំងប៉ុន្តែប៉ុន្មានថ្ងៃនេះនឹងបានបង្ហាញថាវិស័យទេស ចរណ៍និងងើបឡើងវិញ។ ទេសចរក្នុងស្រុករាប់ម៉ឺននាក់បានដើរលេងប៉ុន្តែនៅពេល ខាងមុខយើងនឹងមានទេសចរមកកាន់ប្រទេសរបស់យើងដោយយើងមិនចាំបាច់ឲ្យមានការធ្វើចត្តាឡីស័កទេ ។ប៉ុន្តែលក្ខខ័ណ្ឌទី ១អ្នកឯងត្រូវចាក់វ៉ាក់សាំងពីរដង ហើយពេលមកដល់ប្រទេសត្រូវធ្វើតេស្តរហ័ស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ តេស្តអវិជ្ជមានអាចធ្វើដំណើរបានទូទាំងប្រទេស៕