​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ អង្គារ ទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ លោក ហែម ដា​រិ​ទ្ឋិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ភរិយា​លោកស្រី អេង គឹម​ហ៊ា​ប​, លោកស្រី អ៊ឹម ថា​វី ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះសាកសួរ​សុខទុក្ខ និង​បាន​នាំយក​អំណោយ​មនុស្សធម៌​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន ១០០​គ្រួសារ រួមមាន​៖ ៣០​គ្រួសារ​, ចាស់ជរា ៥០​គ្រួសារ ជនពិការ ១០​គ្រួសារ និង​អ្នក​ផ្ទុកមេរោគ​អេដស៍ ១០​គ្រួសារ ស្ថិតនៅ​វត្ត​អ​រុ​វ​ត្តី ភូមិ​សង្កាត់​ត្រពាំង​ក្រសាំង ។​

​អំណោយ​ខាងលើនេះ​ជា​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ៕​