ដោយៈ​ប​.​ខុន​/​ភ្នំពេញ​: ​ច្រាំងទន្លេ​មេគង្គ​ដែល​បាន​បាក់​ដល់​ផ្លូវ​កៅស៊ូ​ភ្ជាប់​ចរាចរ​ពីរ​ការ​កោង​ទៅ​ក្រុង​កំពង់ចាម​កាលពី​យប់​ថ្ងៃទី​២២​ខែវិច្ឆិកា ត្រូវបាន​ក្រុមការងារ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​យ​ចុះទៅ​ពិនិត្យមើល​រួចហើយ​នា​ព្រឹក ថ្ងៃទី​២៣​ខែវិច្ឆិកា​និង​រៀបចំ​ធ្វើការ​ទប់ស្កាត់​ការបាក់​រាលដាល​ជាបន្ទាន់​តាម​ការណែនាំរ​បស់​លោក​រដ្ឋមន្ត្រីក្រសួង​ធន ធាន​ទឹក​និង​ឧតុនិយម​។​

​លោក ម៉ៅ ហាក់ មន្ត្រី​ជំនាញ​ជលសា​ស្ត្រ​និង​ជា​ប្រធាន​ក្រុមការងារ​ជួសជុល​និង​ទប់ស្កាត់​ការបាក់​រាលដាល​ច្រាំងទន្លេ​នៃ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៣​ខែវិច្ឆិកា​ឆ្នាំ​២០២១​ថា​ច្រាំងទន្លេ​ដែល​បាន​បាក់​ដល់​ផ្លូវ​កៅស៊ូ​(​ពីរ​ការ​កោង​ទៅ​កំពង់ចាម​)​កាលពី យប់​ថ្ងៃទី​២២​វិច្ឆិកា នៅ​ភូមិ​ពាម ឃុំរ​ការ​កោង​១ ស្រុក​មុខ កំពូល ក្រុមការងារ​របស់​ក្រសួង​បាន​ចុះទៅ​ពិនិត្យមើល​រួចហើយ​ឃើញ​បាក់​ប្រវែង​៣០​ម៉ែត្រ​ក្បែរ​កន្លែង​បាក់​ចាស់​កាលពី​ក្នុង​ខែកក្កដា ដែល​មិនទាន់បាន​ធ្វើការ​ទប់​ដោយ​គ្រាន់តែ​បាន​ចាក់​ខ្សាច់​បំ ពេញ​ជើង​ក្រោម​បណ្តោះអាសន្ន​។​

​មន្ត្រី​ជំនាញ​ខាងលើ​បញ្ជាក់ថា​កន្លែង​បាក់​ថ្មី​មកដល់​ផ្លូវ​កៅស៊ូ​នេះ លោក​រដ្ឋមន្ត្រី​បាន​ណាំ​នាំ​ដល់​ក្រុមការងារ​ឱ្យ​ចុះ​ធ្វើការ​ទប់ស្កាត់​ជាបន្ទាន់ ដោយនៅ​ព្រឹក​នេះ​បាន ចាប់ផ្តើម​ចាក់​ខ្សាច់​បំពេញ​ជើង​ក្រោម​មុននឹង​បូម​ខ្សាច់​ច្រក​បាវ Geotextile Bags រៀប​ឡើងលើ ដើម្បី​សម្រួលការ​ធ្វើចរាច​រឆ្ល​ង​កាត់​បាន​ដោយ​រថយន្ត​ធន់​ស្រាល​ជា​បណ្តោះអាសន្ន ។​

​លោក ម៉ៅ ហាក់ និយាយ​ឱ្យដឹងទៀតថា​ច្រាំងទន្លេ​ដែល​បាន​បាក់​ទាំងពីរ​កន្លែង​ខាងលើនេះ​នឹងត្រូវ​ធ្វើការ​ស្តារឡើងវិញ ដោយ​ប្រើ​ប្រអប់​ថ្ម​(​ថ្ម​ខ្ចប់​ដោយ​សំណាញ់ ដែក​មួយ​ម៉ែត្រ​បួន​ជ្រុង​) នៅក្នុង​រដូវប្រាំង​នេះ ដើម្បី​បញ្ឈប់​ការបាក់​ច្រាំង​រាលដាល​មកដល់​ផ្លូវ​កៅស៊ូ​ដែលជា​ផ្លូវ​ក្នុង​សម្រាប់​ការធ្វើ​ចរាចរ​ពី​កោង​ទៅ​ក្រុង​កំពង់ចាម​៕srn​-PC