ដោយៈ បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ បទ​ចម្រៀង ថ្មី​របស់​តារាចម្រៀង ករុណា ពេជ្រ ទើបតែ​ចេញ​ជា អឹម​វី​(MV )​ថ្មីៗ​នេះ ពិតជា​ប្លែក​ភ្នែក​និង​ទាក់ទាញ​អារម្មណ៍​ជាមួយនឹង​សម្រស់ និង​កន្លែង​កម្សាន្ត​មួយចំនួន​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​។ វត្តមាន​ជាថ្មី​នេះ បន្ទាប់ពី​លោក​ខកខាន ចេញ​ច្រៀង និង ផលិត​បទ​ចម្រៀង​ថ្មី អស់​រយៈពេល​បួន​ឆ្នាំ ព្រោះតែ​ទុកពេល​វេលា​មើលថែ លោកឳពុក ដែលមាន​ជំងឺ​ដាច់​សរសៃឈាម​។

​ប៉ុន្តែ​ក្រោយ​ពេលដែល​លោកឪពុក​របស់លោក​បាន​ចាក​ឋាន លោក ករុណា ពេជ្រ ក៏​វិល​ត្រឡប់មក​ប្រឡូក​សិល្បៈ​វិញ​ជាថ្មី រួម​ជាមួយនឹង​ចំណងដៃ​ថ្មី និង​ទិដ្ឋភាព​ប្លែក​ភ្នែក​សម្រាប់​ទេសចរ ដែល​ចង់​ធ្វើដំណើរ​កម្សាន្ត​ក្នុង​ខេត្តកំពង់ស្ពឺ អាច​ទស្សនា​បានជា​មួយ​បទ​ចម្រៀង របស់ តារា​ស​ម្លែ​ង​ក្រអួន​ក្រអៅ ករុណា ពេជ្រ «​មន្ត​ស្នេហ៍​កំពង់ស្ពឺ​»​។

​តោះ​ចង់ដឹងថា មន្ត​ស្នេហ៍​កំពង់ស្ពឺ​មាន​អត្ថន័យ និង​ខ្លឹមសារ​យ៉ាងណា សូម​រីករាយ​ទស្សនា​ដូចតទៅ !​