បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ទៅ​តុលាការ ករណី​គ្រឿងញៀន​

1237
ចែករម្លែក
  • 73
    Shares

​សៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ដោយបាន​ការចូលរួម​សហការ​ពី​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​គោកចក បាន​បង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់ ករណី​រក្សាទុក និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​វេលា​ម៉ោង​១២ និង​០០​នាទី ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​ខេត្តសៀមរាប​។​

​បើតាម​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹងថា ជនសង្ស័យ​ស្រី​ប្រុស​ចំនួន​៣​នាក់ ទី​១-​ឈ្មោះ ព្រំ សុ​មាន ភេទ​ស្រី អាយុ​២៨​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​ខេត្តសៀមរាប (​រក្សាទុក និង​ជួញដូរ និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​២-​ឈ្មោះ ហៃ សៀង​ហេង ហៅ​ម៉ី ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប (​ចាត់ចែង និង​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​), ទី​៣-​ឈ្មោះ ឆាន់ ណា​រ៉ុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទក្សិណ​ត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ពីបទ​មាន​សារធាតុ​ញៀន​នៅក្នុង​ខ្លួន​។​

​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន​នេះ សមត្ថកិច្ច​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ ម្សៅ​មេ​តំ​ហ្វេ​តា​មីន ចំនួន​២​កញ្ចប់ ស្មើនឹង​ទម្ងន់​៤,៦​ក្រាម​ទាំង​សំបក​, ទូរស័ព្ទដៃ ៦​គ្រឿង និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង នៅ​រសៀល​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​បន្ត​៕ ដោយ​៖ លីន​ណា​

បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​៣​នាក់​ទៅ​តុលាការ ករណី​គ្រឿងញៀន​ (រូប៖ វេបសាយ)

ទីតាំងផ្សាយពាណិជ្ជកម្ម