ដោយ:មុនីរ័ត្ន/ភ្នំពេញ : ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានចូលរួមមហាសន្និបាតនគរបាលអន្តរជាតិ លើកទី៨៩ (THE 89th INTERPOL GENERAL ASSEMBLY) ដែលប្រព្រឹត្តទៅនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី រយៈពេលបីថ្ងៃដោយមានការចូលរួមផ្ទាល់ពីបណ្ដាប្រទេសមាជិកប្រមាណ ១៦០ ក្នុងចំណោមសមាជិកសរុប ១៩៤ និងស្ថានប័ននានាចំណុះនគរបាលអន្តរជាតិ។

មហាសន្និបាតលើកទី៨៩ នឹងមានការពិភាក្សាអនុម័តលើ គោលនយោបាយ, ធនធាន-ហិរញ្ញវត្ថុ, កម្មវិធីសកម្មភាពការងារ និងទីតាំងរៀបចំមហាសន្និបាតបន្ត។ ទន្ទឹមនេះក៏នឹងមានការបោះឆ្នោតជ្រើសរើសគណៈកម្មការប្រតិបត្តិ ដែលរួមមានប្រធាន, អនុប្រធាន និងប្រតិភូតំណាងទ្វីបនីមួយៗ ដើម្បីជំនួសគណៈកម្មការដែលចប់អាណត្តិផងដែរ៕សរន