​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​(e.vnexpress)៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម​កាលពី​យប់​ថ្ងៃ​អង្គារ​បានប្រកាស​អ្នកកូ​វីដ​១៩​បន្ថែម​ចំនួន​៣៩.១២៦​នាក់ ដែល​ក្នុង​ចំនួន​នេះ​២៨.០០០​បាន​ឆ្លង​កាលពី​​មុន​តែ​មិន​ត្រូវ​បាន​រាប់បញ្ចូល​ក្នុង​ទិន្នន័យ​ថ្នាក់ជាតិ​។​នេះ​មានន័យថា​កាលពី​ថ្ងៃ​អង្គារ​នៅ​វៀតណាម​មាន​ការ​ឆ្លងកូវី​ដ​១៩​ថ្មី ចំនួន​១១.១២៦​នាក់​ដែល​ជា​ការឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ចាប់តាំងពី​ប្រទេស​​នេះ​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​និង​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ​។​

​ចំនួន​ឆ្លង​២៨.០០០​នាក់​បន្ថែម​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ខេត្ត​ប៊ិញ​ហ្វឿង​ភាគខាងត្បូង​រវាង​ថ្ងៃ​១០​កក្កដា​និង​៣​វិច្ឆិកា ។​

​រូបភាព​ពីលើ​នៃ​មន្ទីរពេទ្យកូ​វីដ​១៩​នៅ​ខេត្ត​ប៊ិញ​ហ្វឿង​ភាគខាងត្បូង​ដែល​ជា​កន្លែងផ្ទុះ​កូវី​ដ​១៩​ខ្លាំង​ទី​២​នៅ​វៀតណាម​បន្ទាប់​ពី​ទីក្រុង​ហូជីមិញ​

​ទីតាំង​៣​ដែល​មាន​ការឆ្លង​ខ្ពស់​ជាងគេ​គឺ​ទីក្រុង​ហូជីមិញ ១.២០៤​នាក់ ខេតុ្ត​ប៊ិញ​ហ្វឿង និង​ខេត្ត​បារៀ វុង​តាវ ភាគខាងត្បូង​។​

​ក្រសួង​ក៏​បាន​ប្រកាស​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ថែម​ចំនួន​១៦៧​នាក់​កាលពី​ថ្ងៃ​អង្គារ រួមមាន​៦២​នាក់​នៅ​ក្រុង​ហូជីមិញ ។​

​តួលេខ​ឆ្លង​និង​ស្លាប់​ថ្មី​នេះ នាំ​អោយ​វៀតណាម​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​ជាង​១,១១​លាន​នាក់ និង​២៤.១១៨​នាក់​ស្លាប់​។​

​សូមបញ្ជាក់​ថា ក្នុងចំណោម​ប្រជាជន​៩៦​លាន​នាក់​របស់​វៀតណាម ៤៣,៥​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​បាន​ពេញលេញ​។​

​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​នេះដែរ សហរដ្ឋ​អាម៉េរិក​នឹង​បញ្ជូន​អោយ​វៀតណាម​នូវ​វ៉ាក់សាំង​កូវី​ដ​១៩​ចំនួន​ជាង​៤​លាន​ដូ​សទៀត ដែល​នាំ​អោយ​ជំនួយ​វ៉ាក់សាំង​របស់​អាម៉េរិក​ទៅកាន់​ពិភពលោក​ឡើងដល់​​ជិត​២៧០​លាន​ដូស​។​

​មន្ត្រី​សេត​វិមាន​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុនហ្វាយ​ហ្សឺ​(Pfizer)​ចំនួន​៤.១៤៩.៩៩០​ដូស​កំពុង​បញ្ជូន​ទៅ​វៀតណា​ម ដែល​នាំ​អោយ​ជំនួយ​វ៉ាក់សាំង​​កូវី​ដ​១៩​របស់​អាម៉េរិក​ទៅកាន់​វៀតណាម​កើន​ដល់​១៧.៥៨៩.១១០​ដូស​។​

​នៅ​ទូទាំង​ពិភពលោក អាម៉េរិក​បាន​បញ្ជូន​វ៉ាក់សាំង​២៦៨.៤៧២.៧៨០​ដូស​ទៅកាន់​១១០​ប្រទេស​៕

​វៀតណាម​ដែល​មាន​ប្រជាជន​ជិត​១០០​លាន​នាក់ មាន​អ្នក​ឆ្លងកូវី​ដ​១៩​ប្រមាណ​១,១​ភាគរយ និង​ស្លាប់​ជាង​២៤.០០០​នាក់​ស្មើនឹង​២,១​ភាគរយ​ក្នុងចំណោម​អ្នក​កើតកូ​វីដ​១៩ ហើយ​ប្រជាជន ៤៣,៥​លាន​នាក់​(៤៣​ភាគរយ​)​បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​បាន​ពេញលេញ​