​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ទីផ្សារ​រថយន្ត​ថាមពល​ថ្មី (NEV)​របស់​ចិន​បាននិងកំពុង​រក្សាបាន​នូវ​កំណើន​យ៉ាង​ខ្លាំងក្លា​។ ទិន្នន័យ​បានបង្ហាញ​ថា ការលក់​រថយន្ត NEV របស់​ចិន​បាន​កើនឡើង ១៣៤,៩ ភាគរយ​ប្រចាំឆ្នាំ​ក្នុង​ខែតុលា​ឆ្នាំ ២០២១ គឺ​ប្រហែល ៣៨៣.០០០ គ្រឿង ហើយ​ម្ចាស់​កម្មសិទ្ធិ​លើ​រថយន្ត NEV បាន​ឈាន​ដល់ ៥,៨ លាន​នៅ​ចុងខែ​ឧសភា ឆ្នាំ ២០២១ ដែល​ស្មើនឹង​ពាក់កណ្តាល​​នៃ​ចំនួន​សរុប​នៃ​រថយន្ត​អគ្គិសនី​ទូទាំង​ពិភពលោក​។​

​ខេត្ត​អាន​ហ៊ុន​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន​មានបំណង​កសាង​ខ្លួនឯង​ទៅ​ជា​រោងចក្រ​ផលិត​រថយន្ត​ថាមពល​ថ្មី​ដ៏​សំខាន់​មួយ​។ យោងតាម​ផែនការអភិវឌ្ឍន៍​របស់​ខេត្ត​ខេត្ត​នេះ​សង្ឃឹម​បង្កើត​​ក្រុមហ៊ុន​រថយន្ត NEV ចំនួន ៣ ទៅ ៥ យីហោ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​៕

រថយន្ត​អគ្គិសនី​ចិន​ច្រើនឡើង​កំពុង​ចាប់ផ្តើម​លក់​នាំ​ចេញ​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក