ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងថ្មី ចំនួន ៣៤ នាក់ (លទ្ធផល បញ្ជាក់ដោយ PCR) , ជាសះស្បើយ ៣៧ នាក់ និងស្លាប់ថ្មី ចំនួន ៥ នាក់ (៣នាក់ អត់បានចាក់​វ៉ាក់​សាំង) ។ ក្នុងនេះ ករណី ឆ្លងសហគមន៍ ចំនួន ៣៤ នាក់ , ករណីនាំចូលថ្មី ពីក្រៅប្រទេស ចំនួន ៦ នាក់ ។​

គិតត្រឹមព្រឹក ថ្ងៃទី ២៤ ខែវិច្ឆិកា នេះ កម្ពុជា មានអ្នកឆ្លង សរុប ១១៩.៩៧៧ នាក់ , អ្នកជាសះស្បើយ ១១៦.៣៥៧ នាក់ និងអ្នកស្លាប់ ២.៩១៤ នាក់។ ករណីនាំចូល ពីក្រៅប្រទេស សរុប ១៩.៧៩៣ នាក់៕/V