ប្រសិនជាពុំមានអ្វីប្រែប្រួលទេរដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៦ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​ស្អែក នេះ​ដោយមាន​របៀបវារៈ​សំខាន់​ចំនួន​ប្រាំមួយ​។​ក្នុងនោះ មាន​របៀបវារៈ​បោះឆ្នោតជ្រើសតាំង លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ជា​អនុប្រធាន​ទី​១ រដ្ឋសភា​ជំនួស លោក​កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល ដែល​ទទួលរ​មណ​ភាព​។​