​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (WION) ៖ ក្រដាស​កំណត់ចំណាំ​ដំបូង​បំផុត​របស់​លោក អាល់​បឺត អា​ញ​ស្តា​ញ អំពី​ទ្រឹស្តី Relativity ត្រូវ​បាន​លក់​ក្នុងតម្លៃ​ឯតទគ្គ​កម្ម ១៣,១៧​លាន​ដុល្លារ​នៅឯ​ការដេញ​​ថ្លៃ​មួយ​។​

​ក្រដាស​កំណត់ចំណាំ​កម្រាស់ ៥៤ ទំព័រ​នេះ​សហ​និពន្ធ​ដោយ​រូប​វិទូ​ជនជាតិ​ស្វីស លោក មី​សែ​ល បេស​សូ ដែល​ជា​មិត្ត​របស់លោក​អា​ញ​ស្តា​ញ​។ វា​ត្រូវ​បាន​សរសេរ​នៅ​ចន្លោះ​ឆ្នាំ ១៩១៣ និង ១៩១៤ ។​

​ការដេញថ្លៃ​នៅឯ​ក្រុមហ៊ុន Christie’s ក្នុង​ទីក្រុង​ប៉ារីស​បាន​បង្កើត​ឯតទគ្គ​កម្ម​សម្រាប់​ស្នាដៃ​ជាច្រើន​របស់​លោក​អា​ញ​ស្តា​ញ ដែល​ស្នាដៃ​ពីមុនៗ​របស់​គាត់​គឺ “​លិខិត​ព្រះ​ជា​ម្ចាស់​” បាន​លក់​ក្នុងតម្លៃ ២,៨ លាន​ដុល្លារ​កាលពី​បី​ឆ្នាំ​មុន​និង​លិខិត​មួយទៀត​លក់បាន​ក្នុងតម្លៃ ១,៥៦ លាន​ក្នុង​ឆ្នាំ ២០១៧ ។​

​លិខិត​មួយទៀត​របស់​លោក​អា​ញ​ស្តា​ញ​ដែល​ពណ៌នា​អំពី​សមីការ E=mc² ត្រូវ​បាន​លក់​ក្នុងតម្លៃ ១ លាន​អឺរ៉ូ​នៅឯ​ការដេញថ្លៃ​មួយ​ផ្សេងទៀត​នៅ​សហរដ្ឋ​អាម៉េរិក​កាលពី​ខែ​ឧសភា​ឆ្នាំ​២០២១៕

​ក្រដាស​កំណត់ចំណាំ​កម្រាស់ ៥៤ ទំព័រ​នេះ​អំពី​ទ្រឹស្តី Relativity លក់បាន ១៣,១៧ លាន​ដុល្លារ​នៅឯ​ការដេញថ្លៃ​កាលពី​ថ្ងៃ​អង្គារ​ទី​២៣​វិច្ឆិកា​