​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ថៃ​គ្រោង​នឹង​បញ្ចេញ​សាច់ប្រាក់​ជិត ៥ ពាន់​លាន​ដុល្លារ​អាម៉េរិក​ដល់​កសិក​រ​រាប់លាន​នាក់​ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​កូវី​ដ​១៩ ទឹកជំនន់ គ្រោះរាំងស្ងួត និង​តម្លៃ​ដំណាំ​ធ្លាក់ចុះ​។​

​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​នៅលើ​ហ្វេ​សប៊ុក​ថា គណៈរដ្ឋមន្ត្រី​នឹង​ពិចារណា​កម្មវិធី​មួយ​ដើម្បី​បែងចែក​ប្រាក់​ចំនួន ១៥៥ ពាន់​លាន​បាត​ដល់​កសិករ​ដាំ​ស្រូវ កៅស៊ូ ដូង​ប្រេង និង​ដំណាំ​ផ្សេងៗ​ទៀត​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​អង្គារ​ទី​៣០ ខែវិច្ឆិកា​។

​លោក​បន្តថា រដ្ឋាភិបាល​នឹង​ផ្ទេរ​សាច់ប្រាក់​ទៅក្នុង​គណនី​កសិករ​ដែល​មាន​សិទ្ធិ​ទទួលបាន​ជំនួយ​តាមរយៈ​ធនាគារ​កសិកម្ម​និង​សហករណ៍​កសិកម្ម​។​

​លោក​ប្រា​យុទ្ធ​បាន​និយាយថា ការទូទាត់​នេះ​នឹង​ត្រូវ​ពន្លឿន​ជា​វិធានការ​គាំទ្រ​តម្លៃ​អង្ករ កៅស៊ូ និង​ដូងប្រេង ក៏ដូចជា​ដើម្បី​ទប់ស្កាត់​ការលក់​កសិផល​នៅ​តម្លៃ​ទាប​។​

​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ទី​២៤ វិច្ឆិកា គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ​និង​សារពើពន្ធ​របស់​ប្រទេស​បាន​អនុម័ត​ការដំឡើង​សមាមាត្រ​នៃ​ការខ្ចីប្រាក់​ពី​ធនាគារ​រដ្ឋ​ដល់ ៣៥ ភាគរយ​នៃ​ការចំណាយ​ថវិកា​សហព័ន្ធ​ពី ៣០ ភាគរយ​ដើម្បី​ផ្តល់​មូលនិធិ​ដល់​ប្រាក់​ជំនួយ​នេះ​។​

​ជំនួយ​ដ៏​ច្រើន​សម្រាប់​កសិករ​កើតឡើង​ចំ​ពេល​មាន​ការរំពឹងទុក​កាន់តែ​ច្រើន​ឡើង​អំពី​ការបោះឆ្នោត​មុន​កាលកំណត់ ខណៈ​លោក​ប្រា​យុទ្ធ​ព្យាយាម​យក​ឈ្នះ​ចិត្ត​អ្នក​បោះ​​ឆ្នោត​នៅ​តាម​ជនបទ ដែល​ជា​មូលដ្ឋាន​គាំទ្រ​ប្រពៃណី​របស់​គណបក្ស​ដែល​មាន​និន្នាការ​ទៅរក​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត់​៕

​លោក​ប្រា​យុទ្ធ​បាន​និយាយថា ការទូទាត់​នេះ​នឹង​ត្រូវ​ពន្លឿន​ជា​វិធានការ​គាំទ្រ​តម្លៃ​អង្ករ កៅស៊ូ និង​ដូងប្រេង ក៏ដូចជា​ដើម្បី​ទប់ស្កាត់​ការលក់​កសិផល​នៅ​តម្លៃ​ទាប​