​ប្រែ​សម្រួល​:​វា​សន​៖​នាយករដ្ឋមន្ត្រី​ស្ត្រី​លើកដំបូង​របស់​ស៊ុត​អែ​ត​កាលពី​ថ្ងៃ​ពុធ​ត្រូវ​បង្ខំចិត្ត​លាឈប់​ពី​មុខតំណែង​នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​សភា​ជ្រើសរើស​លោក​ស្រី​នៅ​​ពេល​បណ្តា​គណបក្ស​ក្នុង​ក្រុម​ចម្រុះ​របស់​លោកស្រី​ដក​ការគាំទ្រ​។​

​ជា​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​ផង​លោក​ស្រី​ម៉ាក​ដាឡេណ អាន់​ដឺ​សុន​បានទទួល​សម្លេង​គាំទ្រ​ពី​សភា​យ៉ាង​ប្រផុតប្រផើយ​បំផុត​ក្នុង​កិច្ចព្រមព្រៀង​មួយ​ជាមួយ​បណ្តា​គណបក្ស​ឆ្វេង​​និង​កណ្តាល​និយម​។​តែ​គណបក្ស​បៃតង​បាន​ដក​ការគាំទ្រ​របស់​គេ​ក្រោយ​លោក​ស្រី​មិន​ទទួលបាន​ការគាំទ្រ​លើ​ពង្រាង​ច្បាប់​ថវិកា​ដ៏​សំខាន់​មួយ ដែល​បង្ខំ​អោយ​លោកស្រី​​លាឈប់​ពី​មុខតំណែង​តែម្តង​។​

​នេះ​មានន័យថា នឹង​មាន​ការបោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​មួយ​រូប​ទៀត​នៅ​សភា​។​

​នាយករដ្ឋមន្ត្រី​ស្ត្រី​ដំបូង​របស់​ស៊ុយអែត ត្រូវ​បង្ខំ​ចុះចេញ​ពី​តំណែង​ក្រោយ​ដៃគូ​ក្នុង​ក្រុមចំរុះ​ដក​ការគាំទ្រ​

​មុន​នោះ អាន់​ដឺ​សុន បាន​សំរេច​កិច្ចព្រមព្រៀង​នៅ​នាទីចុងក្រោយ​មួយ​ជាមួយ​ក្រុម​ឆ្វេង​ដើម្បី​បង្កើន​ប្រាក់​សោធន​ន៍​ជា​ថ្នូរ​នឹង​ការគាំទ្រ​បស់​គេ​សំរាប់​ការបោះឆ្នោត​កាល​​ពី​ថ្ងៃ​ពុធ​។​

​លោកស្រី​បាន​ចូលកាន់​តំណែង​មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​នៅ​ខែ​នេះ​និង​បាន​ទទួល​ការគាំទ្រ​ពី​ដៃគូ​គណបក្ស​បៃតង​ឆ្វេងនិយម ព្រម​ទាំង​គណបក្ស​កណ្តា​ល​​និយម​។​

​ឥឡូវ​សភា​នឹង​ធ្វើករ​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋមន្ត្រី​មួយ​រូប​ទៀត​។​

​ក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃ​ពុធ សមាជិកសភា​១១៧​រូប​គាំទ្រ​លោកស្រី​សំរាប់​មុខតំណែង​នាយករដ្ឋមន្ត្រី ១៧៤​ប្រឆាំង​និង​៥៧​បោះ​អនុប្បវាទ ។​ក្នុង​ប្រព័ន្ធ​បោះឆ្នោត​នៅ​​ស៊ុយអែត បេក្ខជន​នាយករដ្ឋមន្ត្រី​មិន​តំរូវ​អោយមាន​ការគាំទ្រ​ភាគច្រើន​នៅ​សភា​ទេ​តែ​ក៏​មិន​ត្រូវការ​សមាជិកសភា​សម្លេង​ភាគច្រើន​ចាប់ពី​១៧៥​រូប ប្រឆាំង​នឹង​ខ្លួន​​ដែរ​។​នេះ​មានន័យថា លោកស្រី​ជាប់ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ជាមួយ​នឹង​សម្លេង​គាំទ្រ​លើស​តែ​មួយ​សម្លេង​គត់​។​

​សូមបញ្ជាក់​ថា ទោះជា​ជាប់​ជា​ប្រទេស​ជើងឯក​ខាង​សមភាព​ជេន​ឌឺ ក៏​ស៊ុយអែត​មិន​ដែល​មាន​នាយក​រដ្ឋមន្ត្រី​ជា​ស្ត្រី​ទេ រីឯ​ម៉ាក​ដាឡេណ អាន់​ដឺ​សុន​ទើប​ជាប់​មិន​ទន់​បាន​​ដឹកនាំ​រដ្ឋាភិបនន​ផង​ក៏​ចុះ​ចេ​ពី​តំណែង​ទៀត​៕

លោក​ស្រី​ម៉ាក​ដាឡេណ អាន់​ដឺ​សុន​ (ស្តាំ)ជាប់ជានាយករដ្ឋមន្រ្តីក្នុងការបោះឆ្នោតនៅសភាក្រោយមានកិច្ចព្រមព្រៀងជាមួយដៃគូក្នុងក្រុមចម្រុះ តែលើសចំនួនកំណត់ទាបបំផុតតែ១សម្លេងប៉ុណ្ណោះ