ដោយៈ សុផល / ភ្នំពេញៈ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២១ នេះ បាន​បន្ត​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត រ​រៀប​វារៈ ចំនួន ៧ ។​

​ក្នុងចំណោម​របៀបវារៈ​ទាំងនោះ អង្គប្រជុំ រដ្ឋសភា បានសម្រេច​បោះឆ្នោត​ជ្រើសតាំង ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ជា​អនុប្រធាន​ទី​១ រដ្ឋសភា ជំនួស​ឯកឧត្តម កិត្តិ​នីតិកោសល​បណ្ឌិត ងួន ញ៉ិល ដែល​ទទួលរ​មណ​ភាព​។​

​សម័យប្រជុំ​រដ្ឋសភា​ពេញអង្គ នៃ​នីតិកាល​ទី​៦​នេះ បាន​បោះឆ្នោត​ជ្រើសតាំង លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ធ្វើជា​អនុប្រធាន​ទី​១ រដ្ឋសភា​មាន​សំឡេងគាំទ្រ ចំនួន ១០៧ សំឡេង​៕/V​-PC