ដោយៈ​សុផល​/ភ្នំពេញ​៖​ធនាគារ អេស៊ីលីដា ភីអិលស៊ី កាលពី​ថ្ងៃទី​២៣​ខែ វិច្ឆិកា ឆ្នាំ​២០២១ ទទួលបាន​ចំណាត់ថ្នាក់​ល្អ សម្រាប់​ឆ្នាំ​២០២១​ពី​ស្ថាប័ន​វាយ តម្លៃ​ឥណទាន​អន្តរជាតិ​។​ការទទួលបាន​ចំណាត់ថ្នាក់​ល្អ​នេះ​នឹង​រឹតតែ​ធ្វើឱ្យ​អតិថិជន​និង​វិនិយោគិន​កាន់តែ​មាន​ទំនុកចិត្ត​កាន់តែខ្លាំង​ថែមទៀត​មកលើ​ធនាគារ ។​

​លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយិកា​ហិរញ្ញវត្ថុ និង​ជាម​ន្ត្រី​ទំនាក់ទំនង​សាធារណៈ​បាន​មានប្រសាសន៍ថា​៖​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ធនាគារអេស៊ីលីដា ភីអិលស៊ីទទួលបាន​ចំណាត់ ថ្នាក់ Stand-Alone Credit Profile (SACP) កម្រិត “bb” និង Credit Ratings កម្រិត “B+/Stable/B” ដែលជា​ចំណាត់ថ្នាក់​មួយ​ខ្ពស់​គួរឱ្យកត់សម្គាល់សម្រា ប់​ធនាគារ​នៅ​កម្ពុជា ជាពិសេស​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​លោកស្រី​បញ្ជាក់ថា​៖​ធនាគារ អេស៊ីលីដា បានទទួល​ចំណាត់ថ្នាក់​ដ៏​ល្អ​នេះ គឺ​ដោយសារ​ធនាគារ មាន​មូលដ្ឋានគ្រឹះ​មួយចំនួន​ដូចជា​ទី​១. ស្ថានភាព​ធុរកិច្ច​រឹងមាំ ស្ថិរភាព​លំហូរ​ប្រាក់ចំណូល​និង​មូលដ្ឋាន​ប្រាក់​បញ្ញើ​រឹងមាំ​និង​ទី​២.​ការ គ្រប់គ្រង​គុណភាព​ទ្រព្យសកម្ម​បានល្អ​។​កត្តា​ទាំងអស់នេះ​បាន​ឆ្លុះបញ្ចាំង​ឱ្យ ឃើញ​ពី​ភាពរឹងមាំ​នៃ​បណ្តាញ​ធុរកិច្ច​របស់​ធនាគារ តាមរយៈ​ការរក្សាបាន​នូវ​កំណើន ជោគជ័យ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ភាព​ធន់​។​

​លោកស្រី​បានឱ្យដឹងថា​៖​ការដែល​ធនាគារ​អេស៊ីលីដា ទទួល​ចំណាត់ថ្នាក់​ដ៏​ល្អពី​ស្ថាប័ន​វាយតម្លៃ​ឥណទាន​អន្តរជាតិ​នេះ​ដ​ផ​យ​សារ​ធនាគារ​បាន​ដើរតួនា ទី​យ៉ាងសំខាន់​ក្នុងការ​ជួយផ្តល់​ជា​គំនិត និង​ការសម្រេច​ចិត្តបាន​យ៉ាង​ឆាប់ រហ័ស​ដល់​វិនិយោគិន និង​អតិថិជន​អំពី​ភាព​អាច​ជឿជាក់​បាន ទំនុកចិត្ត ជំនឿ​ចិត្ត និង​សុវត្ថិភាព​ក្នុងការ​វិនិយោគ​ជាមួយ​ធនាគារ​តាមរយៈ​ការប្រើប្រាស់​សេវា ការទិញ​ភាគហ៊ុន ការដាក់​ប្រាក់​បញ្ញើ ការផ្តល់​ប្រាក់កម្ចី ការធ្វើជា​ដៃគូ​អាជីវកម្ម​ជាដើម​៕​PH