​ដោយ​:​ដេប៉ូ​/​ភ្នំពេញ​:​សន្និសីទ​មួយ​ស្តី​“​ការកំណត់​អត្ថ​សញ្ញាណ​និង​ការ​ប្រឈម​នឹង​ការ​បំប្លែង​ទ្រង់ទ្រាយ​ហូ​ឡូ​ខ​ស្ស​ឬ​ហៅថា​មេរៀន​នៅ​អាស៊ីអាគ្នេយ៍​”​ត្រូវបាន​រៀបចំឡើងរ​យៈ​ពេល​៤​ថ្ងៃ​ពោលគឺ​ចាប់ពី​ថ្ងៃទី ២៣​ដល់​ថ្ងៃទី​២៦​ខែវិច្ឆិកា​ឆ្នាំ ២០២១​។​

​គួរ​បញ្ជាក់ថា​កម្មវិធី​សន្និសីទ​ដែលមាន​ការចូលរួម​ពី​សំណាក់​វាគ្មិន​ល្បីៗ​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​សមាគម Never Again ទទួលបាន​ការគាំទ្រ​ពី​សម្ព័ន្ធ​ចងចាំ​ហូ​ឡូ​ខ​ស្ស​អន្តរជាតិ​(IHRA)​មូលនិធិ​ហេន​រិច​បូល​កម្ពុជា​(HBS)​និង​សហការ ជាមួយ​សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ ,​ថ​កម្មវិធី​Balac នៃ​សាកលវិទ្យាល័យ​ជូឡាលុងកន​ប្រទេស​ថៃ​។

​កម្មវិធី​ស​ន្និ​សិទ្ធ​អន​ឡាញ​ស្តី​ការ​”​ការកំណត់​អត្ថ​សញ្ញាណ​និង​ការ​ប្រឈម​នឹង​ការ​បំប្លែង​ទ្រង់ទ្រាយ​ហូ​ឡូ​ខ​ស្ស​៖​មេរៀន​អាស៊ីអាគ្នេយ៍​”​នេះដែរ​រៀបចំឡើង​ក្នុង​គោលបំណង​ស្វែងយល់​រក​អត្ថ​សញ្ញាណ​ទាក់ទង​នឹង​ការបរិយាយ​ជុំវិញ​បញ្ហា​ហូ​ឡូ​ខ​ស្ស​។​វិធីសាស្ត្រ​ការជជែក​តវ៉ា និង​ការឆ្លើយតប​ចំពោះ​ការ​បំប្លែង​ទ្រង់ទ្រាយ​ទ្រង់ទ្រាយ​នៅក្នុង​តំបន់​និង​ជំរុញឱ្យមាន​ការពិភាក្សា​រំ​ឮ​ក ការចងចាំ​អំពី​អំពើ​ប្រល័យពូជសាសន៍​និង​ជម្លោះ​។​គម្រោង​នេះ​ផ្តោតទៅលើ​ប្រទេស​ក្ពុ​ជា​ប្រទេស​ភូមា​និង​ប្រទេស​ថៃ​ជាដើម​។​
​ ​
​សន្និសីទ នេះ​មានការ​ចូលរួម​ពី​វាគ្មិន​សំខាន់ៗ​និង​បណ្ឌិត​សភាចា​រ្យ​ជាក់​ខ្ពស់​ពីររូប​គឺ សាស្ត្រ​ចា​រ្យ Yehuda Bauer ជា​ប្រធានាធិបតី នៃ​សម្ព័ន្ធ​ចងចាំ​ហូ​ឡូ​ខ​ស្ស អន្តរជាតិ​IHRA និង​ជា​និពន្ធ​នាយក​នៃ​សារព័ត៌មាន​“​ការសិក្សា​ពី​អំពើ​ប្រល័យ ពូជសាសន៍​និង​ហូ​ឡូ​ខ​ស្ស​”​និង​សាស្ត្រ​ចា​រ្យ Ben Kiernan ជា​អ្នកនិពន្ធ​សៀវភៅ​‘Blood and Soil: A World History of Genocide and Extermination from Sparta to Darfur’(2007)​និង​ជានា​យក​ស្ថាបនិក​កម្មវិធីសិក្សា​ពី​អំពើ​ប្រល័យ ពូជសាសន៍​(១៩៩៤-៩៩)​។​

កម្មវិធី​សន្និសីទ​នៅ​ថ្ងៃទី​១​បានចាប់ផ្តើម​ពី​សិក្ខាសាលា​ស្តី​វិធីសាស្ត្រ​ស្រាវជ្រាវ​ទាក់ទង​នឹង​”​វិធី​វិភាគ​លើ​សេចក្តី​ថ្លែង​រិះគន់​អំពី​ការ​ប្រឆាំងនឹង​ជនជាតិភាគតិច​ការប្រកាន់​ពូជសាសន៍​និង​ការបដិសេធ​អំពើ​ប្រល័យពូជសាសន៍​និង​បណ្តា​ជម្លោះ​ដែល​កើតមាន​ក្នុង​តំបន់​ព្រមទាំង​ផ្តល់​ការពិភាក្សា​ពី​វិធី​ធ្វើ​បទ​បង្ហាញ​ដោយ​សហការី​សំ​ឃាន់ៗ​ពី​ប្រទេស​កម្ពុជា ប្រទេស​ភូមា ប្រទេស​ថៃ និង​ប្រទេស​ជាច្រើន​ទៀត​៕srn