​ដោយ​:​សុខុម​/ស្ទឹងត្រែង​:សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​កំពុង​តាម​ចាប់​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​ដែល​ដឹក​តាម​ទូក​ពី​ឡាវ​មក​កម្ពុជា​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ​អូត ​ស៊ីវ​ត្ថា​ ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០២១ ថា​ថ្នាំញៀន​ចំនួន​១០​បាវ​ស្មើ​១៧០​កញ្ចប់​ដែល​សមត្ថកិច្ច​យាមល្បាត​នៅ​តំបន់​ព្រំដែន​បង្ក្រាបបាន​នៅ​ភូមិសាស្ត្រ​កោះ​ល្ង​ឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​ខេត្តស្ទឹងត្រែង​នៅវេលា​ម៉ោង​៧​យប់​ថ្ងៃទី ២៤​ខែវិច្ឆិកា​នោះ​សមត្ថកិច្ច​កំពុង​តាម​ចាប់​ជន​ជួញដូរ​គ្រឿងញៀន​។​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​គ្រឿងញៀន​កំពុង​រត់គេចខ្លួន​។​

គ្រឿងញៀន​ទាំងអស់​ក្រោយពី​បញ្ជូន​មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ទាំងយប់.​មកដល់​រសៀល​ថ្ងៃទី​២៥​ខែវិច្ឆិកា​​នេះ​គណៈកម្មការ​ត្រួតពិនិត្យ​គ្រឿងញៀន​មានការ​ចូលរួម​ពី​លោក​ស្វាយ ​សំ​អ៊ាង​ អភិបាលខេត្ត​ស្ទឹងត្រែង​លោក​ជា​ សុភ័ក្ត្រ​ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ អូត​ ស៊ី​វុត្ថា​ស្នងការ​នគរបាល​ខេត្ត​ពិនិត្យមើល​ដោយផ្ទាល់ក្រោយពី​បង្ក្រាបបាន​នោះ​។​

ជា​លទ្ធផល​គ្រឿងញៀន​ដែល​បង្ក្រាបបាន​កាលពី​យ​ប់​មិញ​ចំនួន​១៧០​ដុំ​មាន​ទម្ងន់ ១៦៦​គីឡូក្រាម​ដែល​តាម​ការពិសោធ​ន៍ប​ឋ​ម​ឃើញថា​គឺជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​៕​សរន