ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ ការផ្ទុះ​ជំងឺប៉េស្តិ៍​ជ្រូក​អាហ្វ្រិក​កំពុង​រីករាល​ដាល​នៅ​វៀតណាម​និង​ប៉ះពាល់​ឧស្សាហកម្ម​ចិញ្ចឹមសត្វ​ក្នុងស្រុក​ដោយ​បង្ខំ​អោយ​សម្លាប់​ចោល​ជ្រូក​​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ​៣​ដង នេះ​បើ​តាម​ការប្រកាស​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​វិច្ឆិកា​។​

​រដ្ឋាភិបាល​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​«​ការផ្ទុះ​ជំងឺ​នេះ​កំពុង​វិវត្ត​ក្នុង​លក្ខណៈ​ស្មុគស្មាញ​មួយ​។​វា​កំពុង​គំរាម​រីក​រាលដាល​ក្នុង​ទំហំ​ធំ​មួយ​។​ការផ្ទុះ​ជំងឺ​ប៉េស្តិ៍​​ជ្រូក​អាហ្វ្រិក​នៅ​ឆ្នាំ​នេះ​បាន​រាល​ទៅកាន់​តំបន់​២.២៧៥​នៅ​៥៧​ខេត្ត​ក្រុង​ក្នុងចំណោម​៦៣​ខេត្ត​ក្រុង​របស់​វៀតណាម ហើយ​តាំងពី​មុន​មក អាជ្ញាធរ​បាន​សម្លាប់​ចោល​ជ្រូក​២៣០.០០០​ក្បាល​»​។​

​ប៉េស្តិ៍​ជ្រូក​អាហ្វ្រិកមិន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ តែ​វា​សម្លាប់​ជ្រូក​ទ្រង់ទ្រាយ​ធំ​។​វា​មាន​ប្រភព​ចេញពី​អាហ្វ្រិក​មុន​ឆ្លង​រាលដាល​ទៅកាន់​អឺរ៉ុប​និង​អាស៊ី ដោយ​សម្លាប់​ជ្រូក​រាប់​​លាន​ក្បាល​នា​ពេលកន្លងមក​។​

​វៀតណាម​បាន​រាយការណ៍​ករណី​ផ្ទុះ​ប៉េស្តិ៍​ជ្រូក​អាហ្វ្រិ​កនេះ​ជា​លើកដំបូង​ក្នុងចំណោម​ហ្វូង​ជ្រូក​របស់​ខ្លួន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៩​។​ពេលនោះ​នាំអោយ​មាន​ការ​សម្លាប់ចោល​​ជ្រូក​ក្នុង​ស្រុក​ប្រមាណ​២០​ភាគរយ និង​ថ្លៃ​សាច់ជ្រូក​បាន​កើនឡើង​មួយ​ជា​ពីរ​រហូតដល់​ដើម​ឆ្នាំ​មុន​៕

​រដ្ឋាភិបាល​បាន​និយាយ​នៅ​ថ្ងៃនេះ​ថា ប៉េស្តិ៍​ជ្រូក​អាហ្វ្រិកនៅ​ឆ្នាំ​នេះ​បាន​រីក​រាលដាល​ទៅ​កាន់​តំបន់​២.២៧៥ ក្នុង​៥៧​ខេត្ត​ក្រុង​និង​នាំអោ​ផ​យមាន​ការសម្លាប់​ជ្រូក​២៣០.០០០​ក្បាល​