​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អាល្លឺម៉ង់​បាន​ក្លាយជា​ប្រទេស​ចុងក្រោយ​គេ​ដែល​ឈាន​ដល់​ដំណាក់កាល​ដ៏​អាក្រក់​នៃ​ការស្លាប់​ខ្ទង់ ១០០.០០០ នាក់​ពី​កូវី​ដ​១៩ ចាប់តាំងពី​ជំងឺ​រាតត្បាត​បានចាប់ផ្តើម​។​

​ទីភ្នាក់ងារ​គ្រប់គ្រង​ជំងឺ​របស់​អាល្លឺម៉ង់​បាន​និយាយថា ខ្លួន​បាន​កត់ត្រា​ការស្លាប់​បន្ថែមចំនួន ៣៥១ នាក់​ទាក់ទង​នឹង​វីរុស​កូរ៉ូ​ណាក្នុង​រយៈពេល ២៤ ម៉ោង​កន្លងមក ដោយ​ធ្វើ​ឱ្យ​ចំនួន​អ្នកស្លាប់​សរុប​កើន​ដល់ ១០០.១១៩ នាក់​។​

​អាល្លឺម៉ង់​ជា​ប្រទេស​ទី​ប្រាំ​ដែលមាន​អ្នក​ឆ្លង​និង​ស្លាប់​ខ្ពស់​បំផុត​ក្នុង​តំបន់​អឺរ៉ុប​បន្ទាប់ពី​រុស្ស៊ី អង់គ្លេស អ៊ីតាលី និង​បារាំង​។​

​វា​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រដ្ឋមន្ត្រី​សុខាភិបាល​របស់​អាល្លឺម៉ង់​បាន​និយាយថា​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​ករណី​ឆ្លង​វីរុស​កូរ៉ូ​ណា​មាន​ន័យ​ថា​វា​ទំនង​ជា​មនុស្ស​គ្រប់គ្នា​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​នៅក្នុង​ប្រទេស​នេះ​នឹង​ឆ្លងកូវី​ដ​១៩​នៅ​ចុងបញ្ចប់​នៃ​រដូវរងា​ហើយ​អ្នក​ទាំង​នោះ​ខ្លះ​នឹង​ត្រូវ​ស្លាប់​៕

​អាល្លឺម៉ង់​កត់ត្រា​អ្នកស្លាប់​ដោយកូវី​ដ​ចំនួន ១០០.១១៩ នាក់​កាលពី​ថ្ងៃ​ពុធ​