ក្រសួងទេសចរណ៍បានប្រកាសថា កម្ពុជានឹងស្វាគមន៍ភ្ញៀវទេសចរដែលទទួលថ្នាំបង្ការចាប់ពីថ្ងៃទី ៣០ ខែវិច្ឆិកានៅខេត្តព្រះសីហនុ រួមទាំងកោះរ៉ុងផងដែរ និងនៅតំបន់តារាសាគរនៃខេត្តកោះកុង។ នេះបើតាមសេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន នៅថ្ងៃទី២៦ ខែតុលា។”