ដោយៈ​សុផល​/​ភ្នំពេញ​៖ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបាន​ទទួលស្គាល់ ថា​ ជា​ក្រុមហ៊ុន​ដែល​បាន​ចូលរួមចំណែក​ដ៏​ធំ​ចំពោះ​ការអភិរក្ស​បរិស្ថាន​កម្ពុជា តាម រយៈ​ការ​ឈ្នះ​ពានរង្វាន់​ពី​កម្មវិធី Cambodia Eurocham CSR Awards 2021 ដ៏​មាន​កិត្យានុភាព​។​

​ក្រុមហ៊ុន HEINEKEN Cambodia បានឈ្នះ​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ចូលរួម​ប្រកួត ប្រជែង​ផ្សេងទៀត ដើម្បី​ទទួលបាន​ពានរង្វាន់​ផ្នែក​បរិស្ថាន Eurocham CSR Environmental Award ដែល​ក្នុង​ប្រភេទ​ពានរង្វាន់​នេះ​មានការ​ចូលរួម​ប្រកួត ប្រជែង​ពី​ក្រុមហ៊ុន​ជាច្រើន​រួមទាំង​សណ្ឋាគារ Sofitel និង​ក្រុមហ៊ុន Total Energies ផងដែរ​។​

​ក្រុមហ៊ុន HEINEKEN Cambodia ក៏​ជា​បេក្ខភាព​មួយ​ក្នុងការ​ប្រកួតប្រជែង​យក​ពានរង្វាន់​ក្នុង​ប្រភេទ CSR Project និង CSR Busines នៅក្នុង​កម្មវិធី​ពានរង្វាន់ Eurocham Cambodia CSR Awards នេះ​ផងដែរ​។​

​ពានរង្វាន់​ទាំងនេះ​បានទទួល​ស្គាល់​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា​ដោយ សារ​ការចូលរួមចំណែក​របស់​ក្រុមហ៊ុន​ទាំងនោះ​ចំពោះ​សង្គមជាតិ និង​បរិស្ថាន​តាមរយៈ​គំនិត​ផ្តួចផ្តើម​ទំនួល​ខុសត្រូវ​សង្គម​របស់​ពួកគេ​។​

​នៅក្នុងពេល​ទទួលពាន​រង្វាន់ លោកស្រី Anne Ollivier នាយក​ផ្នែក​កិច្ចការ​សាជីវ កម្ម​របស់​ក្រុមហ៊ុន HEINEKEN Cambodia បាន​ថ្លែងថា​៖ «​ក្រុមហ៊ុន HEINEKEN Cambodia របស់​យើង​មាន​កិត្តិយស​ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​មាន​តិ​ក្យា​នុ​ភាព​នានា ដែល​បានធ្វើ​កិច្ចការ​ជាច្រើន​ក្នុង​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន (CSR) នៅ​កម្ពុជា​។ ជាមួយនឹង​ម​ហិ​ច្ឆិ​តា​របស់​យើង​ដើម្បី “​ចូលរួម​អភិវឌ្ឍ​ពិភពលោក​ដ៏​ល្អប្រសើរ​” CSR មាន​សារៈសំខាន់​ចំពោះ​ដំណើរការ​អាជីវកម្មរ​បស់​យើង​។

​ការការពារ​បរិស្ថាន​គឺជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំង​៣ របស់​យើង ដែល​សសរស្តម្ភ ពីរ​ទៀត គឺ​ការចូលរួម​កិច្ចការ​សង្គម និង​ការ​ពិសា​ដោយ​ការទទួល ខុសត្រូវ​។ ការសម្រេចបាន​អ​ព្យា​ក្រិត​ភាព​កាបូន ការការពារ​ទី​ជម្រាល​ទឹក និង​ការ កែច្នៃ​ប្រើប្រាស់​ឡើងវិញ​គឺជា​ឆ្អឹងខ្នង​នៃ​ម​ហិ​ច្ឆិ​តា​បរិស្ថាន​របស់​យើង​។​

ពានរង្វាន់​​នេះ​គឺជា​ការទទួលស្គាល់​ដ៏​អស្ចារ្យ​ចំពោះ​សមិទ្ធ ផល​របស់​យើង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ និង​ការប្តេជ្ញាចិត្ត​ដ៏​មោះ មុត​របស់​យើង​សម្រាប់​អនាគត​។ ខ្ញុំ​ចង់​ឆ្លៀតឱកាស​នៅ​យប់​នេះ ដើម្បី​ថ្លែងអំណរ គុណ​ដល់​សហកា​រី​ទាំងអស់​នៅក្នុង​ក្រុមហ៊ុន HEINEKEN Cambodia ដែល​បាន​ជួយ​ធ្វើឱ្យ​កិច្ចការ​ដ៏​អស្ចារ្យ​នេះ​ឱ្យ​លេចចេញ​ជា​រូបរាង​ឡើង​។ ខ្ញុំ​ក៏​សូម​ថ្លែង អំណរ គុណ​ផងដែរ​ដល់ Eurocham ដែល​បានរៀបចំ​ការប្រកួតប្រជែង​នេះ​ឡើង និង​បាន បង្ហាញ​សារៈសំខាន់​នៃ CSR»​។​

​ពានរង្វាន់ Eurocham CSR Awards មាន​ប្រភេទ CSR Business Award ប្រភេទ CSR Project Award ប្រភេទ CSR Environmental Award និង​ប្រភេទ CSR Sustainable Production Award​។ ពិធី​ប្រកាស​អ្នកឈ្នះ និង​ប្រគល់​ពានរង្វាន់​ទាំង នេះ​ត្រូវបាន​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក រដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក Tassilo Brinzer ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​។​

​អ្នកឈ្នះ​ពានរង្វាន់​ក្នុង​ប្រភេទ​នីមួយៗ​ត្រូវបាន​ជ្រើសរើស​ដោយ​គណៈកម្មការ​ឯករាជ្យ​ដែលមាន​សមាជិក ១២​នាក់ ដែល​ទទួលបាន​ការគោរព និង​មាន​បទ ពិសោធ​ន៍ការងារ​ច្រើន​ឆ្នាំ​។ សមាជិក​គណៈកម្មការ​ទាំងនេះ​មកពី​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ និង​វិស័យ​អប់រំ​។

​ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្ន​មាន​បុគ្គលិក​ជិត ៧០០​នាក់ និង​ផ្ដល់​ការងារ​ជូន​ប្រជាជន​កម្ពុជា ១២០,០០០​នាក់ ដែល​ប្រកបការងារ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន ពោលគឺ​រាប់​ចាប់ពី​កសិករ​ដាំ​ដុះ​ស្រូវ រហូតដល់​អាជីវករ​លក់ដូរ​ភេសជ្ជៈ​នៅតាម​ហាង​នានា​។

​បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodiaផលិត​ស្រា​បៀរ​ចំនួន៥​ម៉ាក​ក្នុង​ប្រទេ​ស​​កម្ពុជា ដោយ​គោរព​តាម​បទដ្ឋាន​គុណភាព​ខ្ពស់បំផុត ដែល​បម្រើ​ជូន​អតិថិជន​នូវ​គ្រប់​រសជាតិ​។ ផលិត​ចេញពី​គ្រឿងផ្សំ​ធម្មជាតិ ១០០% ពី​រោងចក្រ​ក្នុងស្រុក ផលិត​ផល​ស្រា​បៀរ​របស់​ក្រុមហ៊ុន HEINEKEN (Cambodia) នៅ​កម្ពុជា រួមមាន​ស្រា​បៀរ ​Heineken ស្រា​បៀរ ABC ស្រា​បៀរ Tiger និង Tiger Crystal ស្រា​បៀរ Anchor និង Anchor White និង​ស្រា​បៀរ Gold Crown៕Ph