​ដោយៈ​ ទេ​ពក​ង្រី​/​កំពង់ឆ្នាំង: នៅ​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១​លោក ស្រ៊ន សំ​ឬ​ទ្ធី អភិបាលរង​ខេត្ត​តំណាង លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​និង​រៀបចំ​មណ្ឌល​ប្រឡង​មន្ត្រី​ក្របខណ្ឌ សម្រាប់​បម្រើការ​នៅ​រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​នៅ​ក​សាលាបឋមសិក្សា​គំរូ​ក្រុង​កំពង់ឆ្នាំង ។​

​មន្ត្រី​បាន​បញ្ជាក់ថា បេក្ខជន​ប្រឡង​មាន​ចំនួន​២៨៣​នាក់​(​ស្រី​១៧៥​នាក់​) ក្នុងនោះ​ក្របខណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ចំនួន ៤៩​នាក់ (​ស្រី​២៣​នាក់​) ក្របខណ្ឌ​មន្ត្រី​ក្រមការ​៦៥​នាក់ (​ស្រី​៣៧​នាក់​) ក្របខណ្ឌ​លេខាធិការ ចំនួន​១៦៩​នាក់​(​ស្រី​១១៥ នាក់ )៕​