ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង និង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​អញ្ជើញ​ជា អធិបតី ក្នុង​កិច្ចប្រជុំ​បូកសរុប លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ​បន្ត របស់​គណ​:​ក​ម្មា​ធិ​ការ ពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត ដោយមាន​ការអញ្ជើញ ចូលរួម ពី​លោកស្រី តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត លោកស្រី ឈុំ ចាន់ សុខ លោកស្រី ប៊​ន សុ​ភី អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ ពិគ្រោះ​យោបល់​កិច្ចការ​ស្ត្រី និង​កុមារ​ខេត្ត និង​សមាជិក សមាជិកា តាម​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ក្រុង ស្រុក និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​។​

​លោក ឡុង ឈុន​ឡៃ និង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ បាន​មានប្រសាសន៍ ផ្តាំផ្ញើ​បន្ថែម​ទៅដល់ សមាជិក​ក្នុងគណ​:​ក​ម្មា​ធិ​ការ ត្រូវមាន​កិច្ច​សហការគ្នា ឱ្យបាន​ខ្លាំង​ជាង​មុន​បន្ថែមទៀត និង​ត្រូវ​សហការ​ជាមួយ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ ក្នុងការ​ទប់ស្កាត់ អំពើហិង្សា​ក្នុង​គ្រួសារ .​ទប់ស្កាត់​ការជួញដូរ​ស្ត្រី និង​កុមារ ការកេងប្រវ័ញ្ច​កំលាំង​ពលកម្ម លើ​ស្ត្រី និង​កុមារ ការជួញដូរ​គ្រឿងញៀន និង​ចូលរួម​រក្សា​ស្ថេរភាព ជូន​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន ទទួលខុសត្រូវ​របស់​ខ្លួន និង​ផ្សព្វផ្សាយ ឱ្យ​ប្រជាពលរដ្ឋ យល់ដឹង​ពី​ការធ្វើ អនាម័យ ដើម្បី​ការពារ​ពី​ជំងឺ​ផ្សេងៗ ពិសេស​ជំងឺ​កូ​វីដ​-១៩ និង​ចូលរួម​គោរព​ច្បាប់ ចរាចរណ៍ ទាំងអស់គ្នា​។​

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ ក៏មាន​ការធ្វើ​បទ​បង្ហាញ​ពី​លទ្ធផល សកម្មភាព​ការងារ ដែល​បាន អនុវត្ត​កន្លងមក ក្នុង​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ការងារ អនុវត្ត​បន្ត​ឆ្នាំ​២០២២ និង​បាន​ពិភាក្សា បញ្ហា​ប្រឈម​នានា ព្រមទាំង​មានការ​លើកឡើង ពី​គម្រោង​របស់​អង្គការ​ដៃគូ អភិវឌ្ឍន៍​នានា នៅក្នុង​ខេត្ត​៕/V​