ឆ្នាំជូត​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ការធ្វើ​អ្វីមួយ​គប្បី​ចេះ​មាន​ស្មារតី​ប្រុងប្រយ័ត្ន ពិសេស​ស្ត្រី​មិនត្រូវ​ទុកចិត្ត​មនុស្ស​ពេក​ឡើយ​ពីព្រោះថា​គេ​ងាយ​បង្ក​ផល​លំបាក​ដោយ​ប្រការ​ណាមួយ​មកឱ្យ​ណាស់​។​ការប្រកប​ការងារ​ឃើញថា​ពុំមាន​សូវ​ជឿនលឿន​ទៅមុខ ហើយក៏​មិន​ថយក្រោយ​ដែរ​ពោល​គឹ​នឹងថ្កល់​មួយកន្លែង​។​
​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​ចិញ្ចឹម​គ្រួសារ​ទៅរួច​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ភាព​តែលតោល​និង​ខ្វាយខ្វល់​ព្រោះ តែ​បញ្ហា​រកាំរកូស កំពុង​កើតឡើង​ឥត​សូវ​ធូរស្បើយ​ទេ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​បើ​លោកអ្នក​មានរឿង​រាវ​ជាមួយ​អ្នកដទៃ​គឺ ប្រៀប​ដូច​អុំទូក​បញ្ច្រាស​ទឹក ដែល​ពិបាក​រុលទៅមុខ​តែ​ងាយ​ថយក្រោយ​និង​កើត​បញ្ហា​កាន់តែច្រើន​ថែមទៀត​។​លោកអ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការងារ​បន្តិច​ព្រោះថា​មាន​ក្រុមមនុស្ស​ចាំតែ​ចាប់កំហុស ហើយ​បើ​ឃើញ​លោក​អ្នកមាន​បញ្ហា​ផង​គេ​ចាំតែ​ជាន់ពន្លិច​បន្ថែម​ប៉ុណ្ណោះ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​មាន​គិ​និ​ត​ផ្តួចផ្តើម​របរ​ថ្មីៗ​បន្ថែមទៀត​ឬ​រកប្រាក់​ចំណូល​បន្ថែម​ទើប​ជាការ​ប្រសើរ​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ដាក់​មុខ​ច្រើន​ឡើយ បើ​ពុំនោះ​កើត​មានតែ​រឿង​រាវ​មិនចេះចប់​ទេ​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ដោយសារ​រាល់​ចង្រៃឧបទ្រព​ចង្រៃ​បាន​សាបរលាប​បាត់អស់ នាំឱ្យ​លោកអ្នក​ធ្វើ​អ្វីៗ​មានការ​ពេញដៃ​ជើង​ឡើងវិញ​។​លោកអ្នក​បើ​ចាប់​កាន់​កិច្ចការងារ​អ្វី​តែង​ដំណើរការ​លូតលាស់​ឈានទៅ​មុខជា​លំដាប់ ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
គូស្នេហ៍​ក្នុង​រយៈពេល​នេះ​បើទោះបី​មាន​អ្នក​ក្រៅ​ចង់​បំបែកបំបាក់​ក៏​ពុំមាន​បញ្ហា​ចោទ​ដែរ​៕

 

​ឆ្នាំថោះ​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​បើទោះបី​ដួង​រាសី​ស្រុតចុះ ប៉ុន្តែ​លោកអ្នក​នៅតែ​អាចធ្វើ​អ្វីៗ​បាន ប៉ុន្តែ​យ៉ាងណា​ក៏ត្រូវ​មានចិត្ត​ត្រជាក់​ទើប​ពុំ​មានរឿង​រាវ​អ្វី​ចូលមក​យាយី​កើត​។​ទាំង​ស្ត្រី​បុរស​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ងើប​ប្រសើរ​ឡើងវិញ​មិន​ថា​ជា​កិច្ចការងារ ឬ ប្រាក់កាស​តែង​ផ្តល់​ជា​ផ្លែផ្កា​មកវិញ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​លើ​ផល​លំបាក​ច្រើន​ព្រោះ​ផល​ចំណូល​រកបាន​ដោយ​តានតឹង និង ភាគច្រើន​លាភ​ហេង​ធំៗ​ច្រើន​បោល​ហួស​ជានិច្ច​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ចង់​ចាញ់ឈ្នះ​គ្នា​ដោយសារ​ការ​ចិត្តខ្លាំង​ប្រយ័ត្ន​ជម្លោះ​ឈានដល់​ការបែកបាក់​៕

 

​ឆ្នាំរោង​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ការរស់នៅ​ថ្ងៃនេះ​លោកអ្នក​ជួប​រឿង​សៅហ្មង ហើយ​បញ្ហា​ទាំង​ប្រាក់កាស និង​ក្រុមគ្រួសារ​ក៏​ជួប​រឿង​រាវ​អំពលទុក្ខ​ច្រើន​ដែរ​។​ថ្ងៃនេះ​ការប្រកប​ការងារ​អ្វីមួយ​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​គឺ​តែងមាន​ឧបសគ្គ​យាយី​ពិបាក​ក្នុងការ​ទប់ទល់​ផង ។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដោយសារ​យីអ៊ុន​ពុំ​សូវ​អំណោយផល ម្ល៉ោះហើយ​ធ្វើឱ្យមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​ព្យាបាទ​យាយី​ច្រើន​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ឈ្លក់​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​រែកពន់​ភាព​ទុក្ខសោក​នៅពេល​ក្រោយ​៕

 

​ឆ្នាំម្សាញ់

​រាសី​ស្រុតចុះ​។​ការរស់នៅ​ថ្ងៃនេះ​មិនត្រូវ​ចេះដឹង​រឿង​អ្នកដទៃ​ច្រើន ឬ​យក​រឿង​អ្នកដទៃ​មក​ជជែក​នាំ​កើតជា​បញ្ហា​ពិបាក ឬ​ត្រូវ​ប្រឈម​ជាមួយ​អ្នកដទៃ​នៅពេល​ក្រោយ​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​ឃើញថា​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហា​រាំងស្ទះ​បន្តិចបន្តួច​យាយី​ពិសេស​ធ្វើ​ច្រើន​បែរជា​ទទួលបាន​ផល​តិច​ថែមទៀត​។​អ្នកធ្វើ​ជំនួញ​តូចធំ​ឃើញថា​ផល​កម្រៃ ឬ​ក្តី​ស្រ​ម៉ៃ​មិន​ឆ្លើយតប​ដូច​ក្តី​បំណង​នោះឡើយ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ជួបគ្នា​ថ្មី្ម​ថ្មោង​តែង​មានការ​ជឿនលឿន​ទៅមុខ​ឆាប់រហ័ស ហើយ​បើ​ថយក្រោយ​វិញ​ក៏​លឿន​ដែរ​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​រង្វង់​គ្រួសារ​កើតមាន​ភាព​សុខដុម និង កំពុង​កើត​វាលកាល​កុ​ម្ព​ត្រជាក់ត្រជុំ​គ្រាន់​គាប់ប្រសើរ​ឡើងវិញ ។​ថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​សម្រុក​ឱ្យបាន​ពេញទី​នោះ​ផ្លែផ្កា​ល្អៗ​តែង​ហុច​មកវិញ​ដូច​ជាទី​ពេញចិត្ត​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​ផ្លាស់​ទីកន្លែង​លក់ដូរ​ឬ​ចង់​រើ​ទីកន្លែង​លក់ដូរ​ឃើញថា​ក៏​ជា​ឱកាស​ប្រពៃ​ណាស់​ព្រោះ​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​ពុះកញ្ជ្រោល​ព្រោះតែ​ការសេព​កាមគុណ​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅ​គ្រាក្រោយ ហើយ​អសោច​កេ​រិ៍្ត​ឈ្មោះ​ឥតអំពើ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ពោលគឺ​ដួង​រាសី​ល្អជា​មធ្យម​ដែល​បញ្ហា​អាច​ប្រែ​ក្រឡាស់​ពី​ល្អ​មក​អាក្រក់​និង​អាក្រក់​មក​ល្អ​វិញ​បាន​គ្រប់ពេលវេលា​។​ក្រៅពីនេះ​បើទោះបី​លោកអ្នក​ប្រកបការងារ​អ្វីមួយ​ច្រើន​តែង​មិន​សម្រេច​លទ្ធផល​និង​បើ​មាន​ការជជែក​អ្វីមួយ​ក៏​ច្រើន​មាន​ទាស់​ពាក្យសម្តី​គ្នា​ផង​។​អ្នក​ប្រកប របរ រកស៊ី​ជួញដូរ ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​មានការ​លេចចេញ​ប៉ាត​ភាព​រកាំរកូស​ខ្លះៗ​ដោយសារ​ការ​ប្រចែ​ច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​បើទោះបី​ជិត​ឆ្លង​ចូល​ខែ​ដួង​រាសី​ឡើង​ខ្ពស់ ប៉ុន្តែ​ពេលនេះ​លោកអ្នក​មិនទាន់​អាចធ្វើ​អ្វី​ធ្វេសប្រហែស​បានឡើយ​ពីព្រោះថា​មិនទាន់​ឆ្លង​ផុត​ផល​អាក្រក់​យាយី​នៅឡើយ​ទេ​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​មិនល្អ​យាយី​ច្រើន ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​កើត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ប្រកប​ជំនួញ​ទីជិត​ឆ្ងាយ​គប្បី​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​មិន​ត្រូវយក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ឡើយ​នាំ​តែ​កើតរឿង​រាវ​ដាក់ខ្លួន​ប៉ុណ្ណោះ​។
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ តែ​ងាយ​ថយក្រោយ​ពិសេស​ការ​មាន​ជម្លោះ​វិវាទ​ក៏​ងាយ​កើតមាន​ដែរ​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។ ក្នុងថ្ងៃនេះ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​បើ​ចង់​សម្រេចចិត្ត​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​ជាង​អាក្រក់​វិញ​ផងដែរ​។​ការប្រកប​ការងា​រវិ​ញ​ឃើញថា​រឿង​រាវ​អាក្រក់​បាន​រត់ចេញ​ឬ​ហោះ​រំលង ហើយ​ផល​ល្អ​នឹង​ចូលមក​ជំនួស​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ធ្វើ​ទំនាក់ទំនង​មុខរបរ​អ្វីមួយ​អាច​ហុច​លទ្ធផល​គ្រាន់បើ​ជាង​មុន​បន្តិច​វិញ ប៉ុន្តែ​យ៉ាងណា​ចំណូល​កុំ​រំពឹង​ពេក​ព្រោះ​នៅតែ​ចោទ​ជា​បញ្ហា​ដដែល​ទេ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ផ្អែមល្ហែម​និង​កំពុង​រីកលូតលាស់​ទៅមុខ​ប្រពៃ​ណាស់​៕

 

​ឆ្នាំច​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​ក្នុងការ​ដំណើរ​កិច្ចការ​ទាក់ទង​ប្រាក់កាស​និង​ការសម្រេចចិត្ត​អ្វីមួយ​ពីព្រោះថា​តែង​ឆ្លើយតប​ជា​លទ្ធផល​គ្រាន់​សមប្រកប​ជានិច្ច ។​ការប្រកប​ការងារ​មិន​ថា​ជា​ការងាររាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​មាន​ភាព​ប្រទាំង​ប្រទើស​ខ្លះៗ​ផងដែរ​ព្រោះតែ​ក្រុមមនុស្ស​ចាំ​ចាប់កំហុស​និង​ព្យាបាទ​យាយី​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​យ៉ាប់យ៉ឺន​បន្តិច​ពិតមែនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​ណាស់​ផង​។
​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច ឯ​បើ​ថយក្រោយ​វិញ​នោះ​ឆាប់រហ័ស​ណាស់​គប្បី​មានការ​ប្រយ័ត្នប្រយែង​៕

 

​ឆ្នាំកុរ​

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​ទោះ​ចេញដំណើរ​ក្រៅ​ផ្ទះ ឬ​សូម្បីតែ​នៅក្នុង​ផ្ទះ​ក្តី​មិន​គប្បី​ធ្វេសប្រហែស​សោះឡើយ​ពីព្រោះថា​បញ្ហា​អាក្រក់​តាម​យាយី​ជាង​សព្វមួយដង​។​ដោយឡែក​នៅថ្ងៃនេះ​ការប្រកប​ការងារ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​បាត់​របស់របរ​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​រឿង​ការយល់​ខុស​និង​ភាព​ប្រចែប្រច័ណ្ឌ​ចូលលុកលុយ​មិន​ស្ទើរ​ដែរ​ទេ​៕