ដោយៈ​ក្រុមហ៊ុន​/ភ្នំពេញ​៖ ដោយមាន​ការកោតសរសើ​រ និង​អបអរសាទរ​យ៉ាង​ក្រៃលែង​ទូទាំងប្រទេស​សម្រាប់​គម្រោង​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន Wonder Development MESONG ដែលជា​ខុន​ដូ​ដ៏​ប្រណីត និង ​ខ្ពស់​ជាងគេ​បំផុត​ក្នុង ប្រទេស​កម្ពុជា បានរៀបចំ​កម្មវិធី​ចាប់​រង្វាន់ ដើម្បី​អបអរសាទរ​ទិវា 11.11 Singles’ Day រួមជាមួយ ពិធីបុណ្យ​អុំទូក ដើម្បី​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន និង​ដៃគូ​អាជីវកម្ម​។​

​ការលក់​ខុន​ដូ​ដ៏​ពិសេស​របស់MESONGក្នុង​ទីក្រុង​ភ្នំពេញ​បាន​បើកឱកាស​សម្រាប់ ​អតិថិជន​ថ្មី ចូលរួម​ប្រើប្រាស់ និង​យល់ដឹង​ពី​ប្រណីតភាព​។ អរគុណ​ចំពោះ​ការខិត ខំ​ប្រឹងប្រែង​យ៉ាង​យកចិត្តទុកដាក់​ក្នុងការ​ផ្ដល់​ការរស់នៅ​ដ៏​ប្រណិត និង​ខ្ពស់បំផុត​ក្នុងចំណោម​ទីផ្សារ​ក្នុងស្រុក​។​

​ដោយ​មើលឃើញ​ពី​ប្រជាប្រិយភាព​របស់ MESONG បាន​បង្កើត​ឲ្យ​មានការ​ប្រកួត ប្រជែង​យ៉ាង​ស្វិតស្វាញ​។MESONG សូម​អញ្ជើញ​អតិថិជន​ដ៏​មាន​កិត្យានុភាពដើម្បី​ ចាប់យក​ឱកាស​ក្នុងការ​ជាវ​ចូលមក​ប្រើប្រាស់​ដែល​បានកំណត់​គោលដៅ​តាម​តម្រូវការ​របស់​ពួកគេ តាមរយៈ​ព្រឹត្តិការណ៍ Raffle Draw ដែល​រៀបចំ​នៅក្នុង​មជ្ឈ មណ្ឌល​លក់​របស់​យើងខ្ញុំ​នៅ​កោះ​ពេជ្រ​។ រួម​ជាមួយនឹង​ការតុបតែង រំលេច​នូវ​ភាព​ទាក់ទាញ ជាមួយនឹង​តន្ត្រី​ដ៏​រីករាយ​។ ព្រឹត្តិការណ៍ Raffle Draw នឹងធ្វើ​ការជ្រើស រើស​ក្រុម​អ្នកឈ្នះ ដោយ​ពួកគេ​ទាំងអស់​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​ក្លាយជា​ម្ចាស់​ខុន​ដូ MESONG​។​

​នារី​ដ៏​ស្រស់ស្អាត​ម្នាក់ ដែល​បានឈ្នះ​ក្នុង​កម្មវិធី Raffle Draw និង​បាន​ជាវ​ខុន​ដូ​មួយ​យូ​នី​ត​នោះ បាន​និយាយថា​៖MESONG គឺជា​កន្លែង​ដែល​ធ្វើ​ឲ្យ​សុ​បិ​ន្ត​របស់​លោកអ្នក​ក្លាយជា​ការពិត​។ យើង​ចូលចិត្ត​អ្វីដែល MESONG បាន​តំណាង ហើយ​ទន្ទឹងរង់ចាំ​ឆ្ពោះទៅកាន់​អគារ​ខ្ពស់បំផុត​នៃ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ២០២៣ ឆាប់ៗ​នេះ​” ។​

​អតិថិជន​ម្នាក់ទៀត​មកពី​ប្រទេស​ប៉ូឡូញ​ក៏បាន​រំលឹក​ឡើងវិញ​នូវ​ក្តី​ស្រឡាញ់​របស់គាត់​ចំពោះ​ប្រទេស​កម្ពុជា ហើយ​រំពឹង​ការរស់នៅ​បែប​ប្រណិត​ភាព​ដែល MESONG ផ្ដល់ឱ្យ​។ “​ខ្ញុំ​បានធ្វើ​ដំណើរ​ក្នុងប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក ហើយ​ខ្ញុំ​ចូលចិត្ត​ប្រទេស​កម្ពុជា​ជាងគេ ដោយសារ​ហេតុផល​ជាច្រើន​។ ហើយ​ក្នុងនោះ​ក៏មាន​អគារ MESONG មួយ​ចំណុច​ដែរ​” បុរស​ជនជាតិ​ប៉ូឡូញ​បាន​និយាយ​ដោយ​ស្នាមញញឹម​។​

​អ្នកចូលរួម​ភាគច្រើន​ក្នុង​កម្មវិធី​របស់ MESONG សុទ្ធ​តែមាន​អារម្មណ៍​រីករាយ និង​ស្រស់ស្រាយនិង​ទទួលយក​អ្វីដែល​ថ្មីដែល Mesongបានផ្ដល់​ឱ្យ​។“​ការសាកល្បង ​ផ្សងសំណាង​របស់លោក​អ្នក ដើម្បី​ទទួលបាន​ខុន​ដូ​ក្នុង​ក្តី​ស្រមៃ​របស់លោក​អ្នក​តាម​រយៈ​កម្មវិធី Raffle Draw ដោយ​ក្ដី​រីករាយ ជាពិសេស​នៅពេលដែល​បានមក​ដល់​ខុន​ដូ​ដ៏​ល្បី​ដូចជា MESONG វា​ពិតជា​មានតម្លៃ​ណាស់ សូម្បីតែ​ការរៀបចំ​ព្រឹត្តិ ការណ៍​នេះ​ឡើង​ក៏ដោយ​” ភ្ញៀវ​ក្នុងស្រុក​បានបង្ហាញ​អារម្មណ៍​ជាមួយនឹង​ភាព​សើច​ក្អាកក្អាយ​។

​ភាពជោគជ័យ​នៃ​ការលក់​របស់MESONGបានបង្ហាញ​ពី​តម្រូវការ​ដ៏​ខ្លាំងក្លា​សម្រាប់ ​ខុន​ដូ​លំដាប់​ខ្ពស់ និង​ស្ដង់ដារ សោភ័ណ​សម្រាប់​កម្រិតជីវភាព​រស់នៅ​ដ៏​ប្រណីត​។ យើង​នឹង​បន្ត​រៀបចំ​ព្រឹត្តិការណ៍ និង​បង្ហាញ​នូវ​គំនិត​ច្នៃប្រឌិត​ផ្សេងៗ ដើម្បី​បំពេញ​តម្រូវ​អតិថិជន​របស់​យើង​»​។ បាន​និយាយ​ដោយ លោក Maverick Hui នាយក​គ្រប់គ្រង​ក្រុមហ៊ុន Wonder Development,​ដែល​ដឹក​នាំនៅ​ពីក្រោយ​ព្រឹត្តិការណ៍ gimmicky នេះ ។​

Wonder Development គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​គ្រប់គ្រង​ទាំងស្រុង​នៃ​មូលនិធិ ដែល​គ្រប់គ្រង​ដោយ Wonder Capital Group​។ វិនិយោគិន​របស់​មូល​និ​ធិ​រួមមាន វិនិយោគិន​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​មកពី​ហុងកុង ដូចជា វិនិយោគិន​ស្ថាប័ន ក្រុម ហ៊ុន​ចុះបញ្ជី និង​បុគ្គល​ដែលមាន​ទ្រព្យសម្បត្តិ​ខ្ពស់​នៅ​ហុងកុង​។ Wonder Capital Group គឺជា​អ្នក​កាន់​អាជ្ញាប័ណ្ណ​គ្រប់គ្រង​ទ្រព្យសកម្ម​ប្រភេទ​ទី 9 ដែល​ផ្តល់​ដោយ​គណៈកម្មការ​មូល​ប​ត្រ​នៃ​ទីក្រុង​ហុងកុង​។ ក្រុមការងារ​មានបទពិសោធន៍​វិនិយោគ​អចលនទ្រព្យ​ជាង ២០ ឆ្នាំ និង​មាន​តួនាទី​កាន់​ប្រតិបត្តិការ និង​គ្រប់គ្រង​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​អន្តរជាតិ​ដែលមាន​តម្លៃ​ជាង ពាន់​លាន​ដុល្លារ​អាមេរិក​។​

​សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​សម្រាប់​ព័ត៌មាន​លម្អិត​នៃ​គម្រោង MESONG៖ www.mesong.com
​មជ្ឈមណ្ឌល​លក់ MESONG
​អាស័យដ្ឋានៈ អគារ Diamond Twin Tower, បន្ទប់​លេខ​២៥/F S០៧&S០៨ ផ្លូវ​សុភមង្គល កែង​វិថី​សួនច្បារ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​
​ទំនាក់ទំនង​៖ +855 2323 2288