ភ្នំពេញៈរបាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក-១៩)បានបង្ហាញថា គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា៖
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៨០ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៦៥ភាគរយ ធៀបជាមួយចំនួនប្រជាជនគោលដៅ ១.៨២៧.៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,២៥ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ១.៨៩៧. ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៨៥,១២ភាគរយ ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤.៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៨,២៥ភាគរយ៕សរន