ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី​២៥ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២១​នេះ បាន​បើក​សិក្ខាសាលា​ស្តីពី រួមគ្នា​លុប បំបាត់​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​សកម្មភាព​ទូលំទូលាយ និង​ពហុ​វិស័យ​ឆ្លើយតប ចំពោះ​ការឆ្លង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ក្រោម​អធិបតីភាព​ជាមួយគ្នា​នោះដែរ ឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ​ប្រចាំការ តំណាង​លោកជំទាវ បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋ​ម​ន្រី្ត​ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ​។

​លោក សោម សុគន្ធ រដ្ឋលេខាធិការ​ប្រចាំការ បាន​ថ្លែងថា​សកម្មភាព​នេះ បាន​សបញ្ជាក់​ឲ្យ​ឃើញថា ក្រសួង​វប្បធម៌​តែងតែបាន​ចូលរួម​ជាប្រចាំ​ទន្ទឹមគ្នា​ជាមួយនឹង​ក្រសួង ស្ថាប័ន​ទាំងអស់ ក្នុង​សកម្មភាព​ពហុ​វិស័យ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​យកចិត្តទុកដាក់​បំផុត ចំពោះ​បញ្ហា​មេរោគ​អេដស៍​និង​ជំងឺអេដស៍​នេះ ហើយ​គោលដៅ​របស់​កម្ពុជា គឺ​សម្រេច​ឲ្យ​បាន ៩៥-៩៥-៩៥ នៅត្រឹម​ឆ្នាំ​២០២៥​។ ៩៥​មានន័យថា​នៃ​អ្នក​ផ្ទុក​មេ រោគ​អេដស៍​បានដឹង​ពី​ស្ថានភាព​ផ្ទុកមេរោគ​អេដស៍​របស់ខ្លួន​,៩៥% ដែល​បា​នឹង​ពី​ស្ថានភាព​ផ្ទុកមេរោគ​អេដស៍​របស់ខ្លួន​បានទទួល​ការថែទាំ និង​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង​៩៥% ដែល​បានទទួល​នូវ​ការព្យាបាល គឺមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ទប់ស្កាត់​ការបន្ត​ពូជ​របស់​មេរោគ​អេដស៍​នៅក្នុង​ខ្លួន​មនុស្ស​។

​លោក ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​នឹង​ជំងឺ អេដស៍​ប្រចាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​:​បាន​មានប្រសាសន៍ថា​ក្រសួង​វប្បធម៌ បាន​យកចិត្តទុកដាក់ នឹង​ចូល រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​បញ្ជ្រាប​សារ​តាមរយៈ​ការប្រកួត​ស្នាដៃ​សិល្បៈ​យុវជន​ទូទាំងប្រទេស​ជា​រៀងរាល់ឆ្នាំ ដើម្បី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា ក្នុងការ​សម្តែង​ល្ខោន​រឿង​ឈុត​ខ្លី ដែល​ទាក់ទង​ដល់​ការការពារ ទប់ស្កាត់ និង​ការឆ្លង​មេរោគ​អេដស៍ នឹង​ជំងឺអេដស៍​។ គ្រប់ការ​សម្តែង​ជា​រៀងរាល់ឆ្នាំ ម​នី្ទ​រ​វប្បធម៌ និង​វិចិត្រសិល្បៈ បានជ្រើសរើស​យក​សិស្សសាលា​មធ្យមសិក្សា​តាម​បណ្តា​រាជធានី​-​ខេត្ត មក​បង្ហាត់បង្រៀន​សម្រាប់​ការសម្តែង​។ លើសពីនេះទៅទៀត នាយកដ្ឋាន​សិល្បៈ​ទស្សនីយភាព រៀងរាល់ឆ្នាំ​បាន​ដំឡើង​ស្នាដៃ​អប់រំ​រឿង​ឈុត​ខ្លី ដើម្បី​បញ្ជ្រាប​សារ​ស្តីពី​ការការពារ និង​ការទប់ស្កាត់​ការរីក​រាលដាល​ពី​មេរោគ​អេដស៍ និង​ជំងឺអេដស៍ និង​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ក៏បាន​ណែនាំ​ដល់​ផលិតករ​ដែល​ផលិត​ខារ៉ាអូខេ​ឲ្យ​ដាក់​ខ្លឹមសារ​អប់រំ ដោយ​រត់​អក្សរ​ខាងក្រោម​ផងដែរ​។ ជាពិសេស​នៅ​រាល់​ការសម្តែង​សិល្បៈ ជូន​មហាជន​ទស្សនា​នៅតាម​កន្លែង​កម្សាន្ត​តំបន់​រមណីយដ្ឋាន ក្រុម​សិល្បៈ តែងតែ​បញ្ជ្រាប​សារ​ដែល​ទាក់ទង​នឹង​ការឆ្លង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​ជូន​ដល់​សាធារណៈជន​ឲ្យ​ពួកគាត់​បាន​យល់ដឹង​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​រដ្ឋលេខាធិការ​ប្រចាំការ ស្នើ​ដល់​ម​ន្រី្ត​ក្រោម​ឱវាទ​ដែល​បាន​អញ្ជើញ​មក​នា ពេលនេះ គឺជា​សកម្មជន​ចូលរួម «​រួមគ្នា​លុបបំបាត់​មេរោគ​អេដស៍ នឹង​ជំងឺអេដស៍​» ត្រូវ​នៅតាម​ដាន​ដោយ​យក ចំណេះដឹង​នា​ព្រឹក​នេះ ដើម្បី​បន្ត​គាំទ្រ សកម្មភាព​ជួយ​សង្គម​តាមរយៈ​ការផ្សព្វផ្សាយ​ចែករំលែក​បន្ត​របស់ខ្លួន​៕​