ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពីពេល​ថ្មីៗ​នេះ អាជ្ញាធរ​ទន្លេសាប បាន​អះអាងថា អ្នកជំនាញ​ប្រទះឃើញ​វត្តមាន​សត្វ​អ​ន្ស​ង​ដ៏​កម្រ​មួយ​ក្បាល​នៅ​បឹង​ទន្លេសាប ។

​លោក សាស្ត្រាចារ្យ លឹម ពុ​យ អនុប្រធាន អាជ្ញាធរ​ទន្លេសាប បានទទួល​ព័ត៌មាន​ពី​ភ្នាក់ងារ អាជ្ញាធរ​ទន្លេសាប នៅ​តំបន់​ពាក់​កន្ទេល ក្នុង​បឹង​ទន្លេសាប​។

​អ​ន្ស​ង​ប្រភេទ​នេះ មានឈ្មោះ​វិទ្យាសាស្ត្រ Varanus salvator ត្រូវបាន​ចាត់​ចូលក្នុង​បញ្ជី​ឧបសម្ព័ន្ធ II របស់​អនុសញ្ញា CITES ។

​អ​ន្ស​ង​វ័យ​ជំទង់​នេះ មាន​ប្រវែង 80 សម និង​ទម្ងន់ ១,១ គីឡូក្រាម ហើយ វត្តមាន​សត្វ​អ​ន្ស​ង​នេះ ជា​សញ្ញា​វិជ្ជមាន ក្នុងការ​អភិរក្ស​បឹង​ទន្លេសាប​៕​