​ដោយ​: ពៅ​និមល / ភ្នំពេញ​៖ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ កាលពី​រសៀល ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេចនាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា តេ​ជោ ហ៊ុន សែន រួមជាមួយ​វត្តមាន​ថ្នាក់ដឹកនាំ​កំពូល ជា​ប្រមុខរដ្ឋ​នៃ​បណ្តា​ប្រទេស មកពី​អាស៊ី​-​អឺរ៉ុប សំខាន់ៗ ជាច្រើនរូប នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានធ្វើការ​រាយការណ៍ អំពី​លទ្ធផល​សង្ខេបនៃ​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប លើក​ទី​១ ដែល​ក្រសួងពាណិជ្ជកម្ម បាន​សហការ​រៀបចំឡើង តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា កន្លងទៅ​។