ដោយៈ អង្គា​រ៍​ហេង / កណ្តាលៈ ជនសង្ស័យ​ប្រុស​ស្រី ៤ នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់ ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ពញាឮ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ជិត ១ រសៀល ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ព្រៃ ស្រះ​ទឹក ភូមិ​ត្រពាំង​ពុទ្រា ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល​។

​សមត្ថកិច្ច បានអោយដឹងថាៈ មនុស្ស​ប្រុស​ស្រី​ទាំង ៤ នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​នេះ រួមមានៈ​
១. ឈ្មោះ តូ វី (​ហៅ ឆ្អឹង​) ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​លំនៅ បច្ចុប្បន្ន ភូមិ​ត្រពាំង​រកា ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ (​ជួញដូរ​), ២. ឈ្មោះ ជួន សុខ​លីន (​ហៅ ផា​) ភេទ​ប្រុស អាយុ ២៧ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មាន​លំនៅ ភូមិ​អូរ​ស្លាត ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ធ្លាប់​ជាប់ពន្ធនាគារ ខេត្តកណ្តាល ១​ឆ្នាំ ៦ ខែ ក្នុង​ឆ្នាំ​២០១៨ ពីបទ​រក្សារ​ទុក ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​, ៣. ឈ្មោះ តឺ​ម ផល្លា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ គ្មាន មាន​លំនៅ ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ (​ជួញដូរ​) និង​៤.​ឈ្មោះ ឡៃ ចិន្តា (​ហៅ ដា​) ភេទ​ស្រី អាយុ ២៣ ឆ្នាំ មុខរបរ​គ្មាន មាន​លំនៅ ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​ផ្សារ​ដែក ស្រុក​ពញាឮ ខេត្តកណ្តាល (​ប្រើប្រាស់​)​។ សមត្ថកិច្ច ពិនិត្យ​ទឹកនោម​ជនសង្ស័យ​ទាំង ៤​នាក់​នេះ មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ទាំងអស់​។

​នៅពេល​ឃាត់ខ្លួន សមត្ថកិច្ច បាន​ដកហូត​វត្ថុតាង រួមមាន សារធាតុ​ញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ice) ចំនួន ១១ កញ្ចប់ (​កញ្ចប់​មធ្យម​១ និង​កញ្ចប់​តូច ១០ កញ្ចប់ ទម្ងន់ ៥,៤៤ ក្រាម , ទូរ​សព្ទ័​ដៃ ៤ គ្រឿង , ម៉ូតូ ២ គ្រឿង , ដាវ​១ ដើម និង​សម្ភារ​សម្រាប់​វេច​ខ្ចប់ សារធាតុ​ញៀន មួយចំនួន ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៤ នាក់ បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ពញាឮ ដើម្បី​បន្ត​ចាត់ការ តាម​នីតិវិធី ៕/V​