​ប្រែ​សម្រួលៈ​វាសនា​៖ សិង្ហ​បុរី​នឹង​ហាម​អ្នកដំណើរ​មកពី​ប្រទេស​អាហ្វ្រិក​ចំនួន​៧ នេះ​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​សុខាភិបាល ក្រោយ​ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​រកឃើញ​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​ថ្មី​​ដែល​បានវិវត្ត​ប្រែប្រួល​អស់​ជាច្រើ​លើក​ច្រើន​សា​ធ្វើអោយ​វា​ធន់​នឹង​វ៉ាក់សាំង​កូវី​ដ​១៩​បច្ចុប្បន្ន​។​

​ក្រសួង​សុខាភិបាល​បាន​និយាយថា​អ្នក​មិន​ជា​ជនជាតិ​សិង្ហ​បុរី​ទាំងអស់​និង​អ្នក​មិន​មាន​អស​យដ្ឋា​ន​អចិន្ត្រៃយ៍​នៅ​សិង្ហបុរី​ហើយ​ដែល​ធ្លាប់បាន​ទៅកាន់​ប្រទេស​ទាំង​៧​នេះ​កាលពី​ពេល​ថ្មីៗ​ក៏​នឹង​ត្រូវ​​ហាម​មិន​អោយ​ចូល ឬ​សូម្បីតែ​ឆ្លងកាត់​សិង្ហ​បុរី​ឡើយ​។​

​ក្រសួង​បាន​បញ្ជាក់ថា ការ​រឹតបន្តឹង​ថ្មី​នេះ​នឹង​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃអាទិត្យ សំរាប់​ប្រទេស​អាហ្វ្រិក​ខាងត្បូង​, បុត​ស្វា​ណា ,​អេ​ស្វាទី​នី​, ឡេ​សូ​ថូ​, ម៉ូ​ហ្សំ​ប៊ិច​, ណា​មី​ប៊ី និង​ហ្សីម​បា​វ៉េ​។​ពលរដ្ឋ​សិង្ហ​បុរី និង​អ្នក​រស់​​នៅ​អចិន្ត្រៃយ៍​ក្នុង​រដ្ឋ​បុរី​ដែល​មាន​ប្រជាពលរដ្ឋ​៥,៥​លាន​នាក់​នេះ នៅតែ​អាច​ចូល​សិង្ហ​បុរី​បាន តែ​ត្រូវធ្វើ​ចត្តា​ឡី​ស័ក​១០​ថ្ងៃ​។​

​សិង្ហ​បុរី​មិន​មាន​ការឆ្លង​ជំងឺ​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នេះទេ តែ​ពួក​មន្ត្រី​ព្យាយាម​ចាត់​វិធានការ​បង្ការ​ដើម្បី​បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​រាលដាល​នៅក្នុង​ប្រទេស​នេះ​។​

​ប្រទេស​សិង្ហ​បុរី​បាន​ឆ្លងកូវី​ដ​១៩​ក្នុង​កំរិត​មធ្យម​គឺ ជិត​២៦០.០០០​នាក់​និង​ស្លាប់​៦៨១​នាក់​ចាប់​តាំង​ពី​កូវី​ដ​១៩​បង្ហាញ​ខ្លួន​លើក​ដំបូង​មក​។​

​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​ប្រកាស​រកឃើញ​វីរុស​បំ​ប្លែងខ្លួន​ថ្មី ដែល​គេ​ដាក់ឈ្មោះថា​B.1.1.529​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​ត្រូវ​បាន​បន្ទោស​ចំពោះ​កំណើន​នៃ​ការឆ្លង​យ៉ាង​គំហ៊ុក​នៅ​​ទីនោះ​។​

​ជា​ការឆ្លើយតប អង់គ្លេស​កាលពី​ម្សិល​បានប្រកាស​ហាម​ការធ្វើដំណើ​រ​មកពី​ប្រទេស​អាហ្វ្រិក​ចំនួន​៦​។​

​សូមបញ្ជាក់​ថា សិង្ហ​បុរី កាលពី​ថ្ងៃ​ម្សិលមិញ បាន​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន ១.២៧៥​នាក់​និង​ស្លាប់​ថែម​៣​នាក់​។​វា​ជា​ចំនួន​ឆ្លង​ទាប​បំផុត​ចាប់តាំងពី​ថ្ងៃ​២១​កញ្ញា និង​ក៏​ជា​ចំនួន​ស្លាប់​ទាប​បំផុត​ផង​​ដែរ​ចាប់តាំងពី​ថ្ងៃ​៧​តុលា​៕

​ប្រជាជន​សិង្ហ​បុរី អាយុ​ចាប់ពី​១២​ឆ្នាំ​ឡើង​ចំនួន​៩២​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​ការពារកូ​វីដ​១៩​បាន​ពីរ​ដូសពេញ​លេញ និង​២៤​ភាគរយ​បាន​ចាក់ដូស​ជំរុញ​