​ដោយៈ​សុផល​/​ភ្នំពេញៈ បទ វីរនារី ដែលជា​ភាសា​អង់គ្លេស​ហៅថា​«Top of the Lady» របស់​តារាចម្រៀង ទេព បូ​ព្រឹក្ស ដែល​ហ្វេ​នៗ ទាំងអស់​កំពុង ទន្ទឹងរង់ចាំ​មើល MV ពេញ​នោះ ឥឡូវ​បានចេញ​នៅលើ Pleng App ហើយ​។​

ក្រោយពី​បានចេញ​បង្ហោះ វីដេអូ​ចម្រៀង​ឈុត​ខ្លី​ថ្មី​របស់ បទ វីរនារី «Top of the Lady» កញ្ញា ទេព បូ​ព្រឹក្ស បានទទួល​ការគាំទ្រ​និង​កោតសរសើរ ឥត​ឈប់​ពី​មហាជន​ជាច្រើន​។​

​គួរបញ្ជាក់​ផងដែរ​ថា កញ្ញា ទេព បូ​ព្រឹក្ស បានប្រកាសថា​នឹង​ចេញ​វីដេអូ ពេញ​ជា​ផ្លូវការ​នៅក្នុង Youtube Channel DIT WAY នៅ​ថ្ងៃទី ២៧​ខែវិច្ឆិកា ខាងមុខនេះ​។​
​សាធារណជន​អាច​ចូល​ស្តាប់​ឥឡូវនេះ ក្នុង Pleng App https://pleng.smart.com.kh/song/top-of-the-lady/78528377/

​មើល​ការសម្តែង បទ Top of the Lady របស់​ទេព បូ​ព្រឹក្ស ក្នុង ការប្រគំ​តន្ត្រី “G-Devith Reborn Concert” ដែល​រៀបចំ​ដោយ Pleng by Smart កាលពី​ឆ្នាំ ២០២០
Link: https://www.youtube.com/watch?v=ckMoaKOUKdc​