​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ នាយកដ្ឋាន​ប្រឆាំងនឹង​ជំងឺឆ្លង (CDC) បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២៦ វិច្ឆិកា ២០២១ នេះ​ថាៈ អង្គការ​សុខភាព​ពិភពលោក មានការ​ព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ​វីរុស​កូ​វីដ​-១៩ ( COVID-19 ) បំប្លែង​ខ្លួន​ថ្មី B.1.1.529 ចំនួន​ខ្នែង Spike Protein 32 បាន​បំប្លែង ដែល​ធ្វេ​ី​ឱ្យ​ខុសគ្នា​យ៉ាងខ្លាំង ពី​វីរុស​ទម្រង់​ដើម ដែល​វ៉ាក់សាំង ត្រូវបាន​អភិវឌ្ឍន៍​ឡើង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វា ហេ​ី​យ​វា​ឆ្លង​លឿន​ខ្លាំង​ទ្វេដង ជាង​ទម្រង់ ដែល​តា ទៅទៀត ។​

​ប្រភព​រក​ឃេ​ី​ញ​ដំបូង នៅ​ប្រទេស បុ​ត​ស្វា​ណា (Botswana) និង​ចម្លង​ទៅ​ប្រទេស អាហ្វ្រិក​ខាងត្បូង ព្រមទាំង​ប្រទេស​មួយចំនួនទៀត ដូចជា ណា​មី​ប៊ី (Namibia), ហ្ស៊ី​ម​បាប​វ៉េ (Zimbabwe), ឡេ​សូ​ថូ (Lesotho) និង អេ​ស្វា​ទី​នី (Eswatini) ដែលជា​ប្រទេស​ស្ថិតនៅ​ទ្វីបអាហ្វ្រិក ។ មេរោគ បំប្លែង​ខ្លួន​ថ្មី B.1.1.529 នៅ​ខ្នែង Spike Protein 32 នេះ បាន​រក​ឃេ​ី​ញ​ចំនួន ពីរ​ករណី នៅ​ក្រុង​ហុងកុង ដែល​ធ្វេ​ី​ដំណេ​ី​រ​ត្រឡប់ ពី​ប្រទេស​អាហ្វ្រិក​ខាងត្បូង​។ ជាមួយគ្នានេះ នាយកដ្ឋាន ប្រឆាំងនឹង ជំងឺឆ្លង សូម​ឲ្យ ប្រជា ពលរដ្ឋ​បន្ត​អនុវត្ត​ន៌ ៣​កុំ ៣​ការពារ និង​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស និង​ដូ​ស​ជំរុញ ៕/V​