​ប្រែ​សម្រួលៈ​វាសនា​(​ឆា​ណែ​ល​ញូ​វ​អេ​សៀ​,​បាងកក​ប៉ុស្តិ៍​)៖ សិង្ហ​បុរី​ពង្រីក​ចំនួន​ផ្លូវ​ធ្វើ​ដំណើរ​សំរាប់​អ្នក​ចាក់​វ៉ាក់សាំង​ពេញលេញ​ហើយ​គឺ​បើក​ទ្វារ​សំរាប់​ដំណើរ​មិន​ធ្វើ​ចត្តា​ឡីស័​ក​ទៅកាន់​ទីតាំង​ទេសចរ​ណ៍​​ពេញនិយម​បំផុត​ខ្លះ​ក្នុង​រដ្ឋ​បុរី​នេះ​។​

​កម្ពុជា ថៃ ហ្វី​ជី ម៉ាល់​ឌី​វ ស្រីលង្កា​និង​តួ​ក​គី នឹង​ត្រូវ​បន្ថែម​ចូល​ក្នុង​កម្ម​វិធី​ធ្វើ​ដំណើរ​សំរាប់​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​ចាប់ពី​ខែក្រោយ​ទៅ នេះ​បើ​តាម​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​សិង្ហ​បុរី បាន​និយាយ​កាល​​ពី​ថ្ងៃ​សុក្រ​។​

​អ្នក​ដំណើរ​ទៅ​ពី​កម្ពុជា​អាច​ចូល​សិង្ហ​បុរី​ចាប់ពី​ថ្ងៃ​១៦​ធ្នូ​ទៅ ។​

​សិង្ហ​បុរី​ក៏​បង្កើន​កូតា​ផ្លូវ​ធ្វើដំណើរ​សំរាប់​អ្នក​ចាក់​វ៉ាក់សាំង​ហើយពី​១០.០០០​នាក់​ដល់​១៥.០០០​នាក់​ក្នុង​មួយថ្ងៃ​។​

​មុន​ផ្ទុះ​កូវី​ដ កម្ពុជា ថៃ ម៉ាល់​ឌី​វ និង​ស្រីលង្កា ជាទី​តាំង​ទេសចរណ៍​ពេញនិយម​សំរាប់​ជនជាតិ​សិង្ហ​បុរី​។​ប្រទេស​ទាំងនេះ​បាន​បើក​ព្រំដែន​របស់​គេ​សំរាប់​ការធ្វើដំណើរ​របស់​អ្នកចាក់​វ៉ាក់សាំង​រួច​ហើយ​ផង​ដែរ​។​

​ជាមួយ​នឹង​ប្រជាជន​៨៥​ភាគរយ​បាន​ចាក់​វ៉ាក់សាំង​ហើយ សិង្ហ​បុរី​បាន​ចាប់ផ្តើម​កម្មវិធី​ផ្លូវ​ធ្វើដំណើរ​សំរាប់​អ្នក​ចាក់​វ៉ាក់សាំង​ហើយ​កាលពីដើម​ខែ​កញ្ញា​ជាមួយ​ប្រទេស​អាល្លឺម៉ង់ និង​ព្រុយ​ណេ និង​ក្រោយ​​មក​បាន​បន្ថែម​ប្រហែល​២០​ប្រទេស​ទៀត រួម​មាន​ឥណ្ឌា ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។​

​ជាមួយនឹង​ការ​ប្រកាស​បន្ថែម​ប្រទេស​នៅ​ថ្ងៃ​សុក្រ​នេះ ប្រទេស​ក្នុង​កម្មវិធី​ធ្វើ​ដំណើរ​នេះ​កើន​ដល់​២៧​។​ប្រទេស​ទាំង​២៧​នេះ កាលពីមុន​ផ្ទុះ​កូវី​ដ បាន​ចូលរួម​ប្រមាណ​៦០​ភាគរយ​នៃ​ភ្ញៀវទេសចរ​ដែល​បាន​​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ ឆាង​ហ្គី របស់​សិង្ហ​បុរី​៕

​ភ្ញៀវទេសចរ​ទៅ​ដល់​អាកាសយានដ្ឋាន​ឆាង​ហ្គី របស់​សិង្ហ​បុរី​