លោកបណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបញ្ជាក់នៅថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១នេះថារថយន្តគេចពន្ធទាំងអស់ក្រោយឱសានវាទថ្ងៃ៣០មិថុនា ឆ្នាំ២០២២តទៅ អគ្គនាយកដ្ឋានគយនឹងបន្តបង្រ្កាបយ៉ាងតឹងតែងបំផុត។ ក្នុងនោះរថយន្តចង្កូតឆ្វេង បើចាប់បានគឺ នៅឱ្យបង់ពន្ធគយនិងអាករធម្មតាតែត្រូវពិន័យធ្ងន់បំផុត។តែចំពោះប្រភេទចង្កូតស្តាំវិញបើចាប់បានដឹងតែតម្រូវឱ្យរុះរើចេញជាគ្រឿងបន្លាស់ឬ កម្ទេចចោលទាំងស្រុងតែម្តង។