ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​បាន​បិទ​បញ្ចប់​ហើយ​ព្រលប់​ថ្ងៃ​សុក្រ ទី​២៦ ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ​ជាមួយ​លទ្ធផល ប្រកបដោយ​ជោគជ័យ​ដោយបាន​អនុម័ត​ជា​ផ្លូវការ​នូវ​ឯកសារ​លទ្ធផល​សំខាន់ៗ​ចំនួន​៣​រួមមាន​៖(១)​សេចក្តីថ្លែងការណ៍​ប្រធាន​អង្គប្រជុំ​កំពូល ASEM លើក​ទី​១៣, (២) សេចក្តីថ្លែងការណ៍ ទីក្រុង​ភ្នំពេញ​ស្តីពី​ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ និង (៣) ឯក សារ​សកម្មភាព​អនាគត​ស្តីពី​ការតភ្ជាប់ ASEM ។​

​ក្នុង​សុន្ទរកថា​បិទ​កិច្ចប្រជុំ​កំពូល​លើក​ទី​១៣​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​រំលេច​ថា​កម្ពុជា​ពិត​ជាមាន​មោទនភាព​ដែល​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ដ៏ មាន​សារសំខាន់​នេះ​នៅក្នុង​កាលៈទេសៈ​ដែល​យើង​កំពុង​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង បញ្ហា​ប្រឈម​ក្នុង​តំបន់​និង​សកល​ជាច្រើន​ផ្សេងទៀត​។​

​សម្តេច​តេ​ជោ​បាន​គូសបញ្ជាក់ថា​កិច្ចប្រជុំ​កំពូល ASEM លើក​ទី ១៣ បានផ្តល់​ឱកាស​ដ៏​ពិសេស​និង​ទាន់ពេល​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស និង​ស្ថាប័ន​ដៃគូ ASEMបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា ក្នុងការ​លើកកម្ពស់​ស​ន្តិ​ភាពនិង​សន្តិសុខ ព្រមទាំង​ផ្តល់នូវ​ដំណោះស្រាយ​ជាក់ស្តែង ទៅលើ​បញ្ហា​ប្រឈម​តំបន់ និង​សកល នាបច្ចុប្បន្នដូចជាការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​សុវត្ថិភាព និង​សុខភាព​សាធារណៈ ភាព​មាន​ការ ងារ​ធ្វើ​របស់​យុវជន ការប្រែប្រួល​អាកាសធាតុ​ការកែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អំពើ​ភេរវកម្ម និង​បញ្ហា​សន្តិសុខ​តំបន់ និង​សកល ក្នុងចំ ណោម​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​។​

​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប រយៈពេល​ពីរ​ថ្ងៃ​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​នៅ​អាស៊ីនិង​អឹ​រ៉ុ​ប​ជា​ប្រធានាធិបតី​នាយករដ្ឋមន្ត្រីមន្ត្រីជាន់ខ្ពស់ ៥១​រូបនិង​មន្ត្រីជាន់ខ្ពស់​របស់​សហ​ភាព​អឺរ៉ុបនិង​អគ្គលេខាធិការ​អាស៊ាន បាន ​ជជែក​និង​ផ្លាស់ប្តូរ​យោបល់ និង ទស្សនៈ​គ្នា​យ៉ាង​ផុលផុស​។​

​កិច្ចប្ រជុំ​នេះ បាន​ពិភាក្សា​ទៅលើ​ប្រធាន​សំខាន់ៗ​ចំនួន​ដូចជា​៖ កិច្ចពិភាក្សា​ស្តី​តួនាទី​របស់​អាស៊ី​-​អឺរ៉ុប ក្នុងការ​លើកកម្ពស់​ព​ហុ​ភាគី​និយម​, បញ្ហា​ជំងឺ​កូ​វីដ​១៩ ការស្តារ និង​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច និង​បញ្ហា​តំបន់​អាស៊ី​-​អឺរ៉ុប ក៏ដូចជា​បញ្ហា​អន្តរជាតិ និង​តំបន់ និង​ការកសាង​អនាគត​ប្រកបដោយ​ភាព​ធន់​។​

​ក្នុង​សុន្ទរកថា​បិទ​កិច្ចប្រជុំ​កំពូល​លើក​ទី​១៣​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​រំលេច​ថា​៖​កិច្ចប្រជុំ​កំពូល​លើក​ទី​១៣ ជា​សញ្ញា​បញ្ជាក់ថា​យើង​ប្ដេជ្ញា​ធ្វើការ​រួមគ្នា​ក្នុង ការលើកកម្ពស់​ASEM,​លើសពីនេះ​ទៀត​យើង​មិនអាច​ចេញពី​ប្រឈម​តំបន់​នឹង​បញ្ហា​សកល​នោះឡើយ​ជាការ​ពិត​កិច្ចប្រជុំ​កំពូល ASEM លើក​ទី​១៣ បាន​ផ្តល់ឱកាស ដ៏​ពិសេស​និង​ទាន់ពេល​សម្រាប់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​និង​ស្ថាប័ន​ដៃគូ ASEM បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​រួមគ្នា​ក្នុងការ​លើកកម្ពស់​សន្តិ​ភាព និង សន្តិសុខ ព្រមទាំង​ផ្តល់នូវ ដំណោះស្រាយ​ជាក់ស្តែង​ទៅលើ​បញ្ហា​ប្រឈម​តំបន់​និង​សកល​នាបច្ចុប្បន្ន​ដូចជា​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​សុវត្ថិភាព​និង សុខភាព​សាធារណៈ ភាព​មាន​ការងារ​ធ្វើ​របស់​យុវជន ការប្រែប្រួល​អាកាសធាតុ​ការកែទម្រង់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អំពើ​ភេរវកម្ម​និង​បញ្ហា​សន្តិសុខ​តំបន់​និង​ស កល ក្នុងចំណោម​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​។

​កិច្ចប្រជុំ​កំពូល​នេះ​កិច្ចប្រជុំ​កំពូល​នេះ​ក៏បាន​អនុម័ត​ជា​ផ្លូវការ​នូវ​ឯកសារ​លទ្ធផល​សំខាន់ៗ ចំនួន ៣​រួមមាន​៖ (១) សេចក្តីថ្លែងការណ៍​ប្រធាន​អង្គប្រជុំ​កំពូល ASEM​លើក ទី​១៣, (២) សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ ស្តីពី​ការស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ និង (៣) ឯកសារ​សកម្មភាព​អនាគត ស្តីពី​ការតភ្ជាប់ ASEM​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​ឯកសារ​ទាំង ៣​នេះ​ពិតជា​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​សាមគ្គីភាព​និង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​យ៉ាង​មោះមុត​របស់​ថ្នាក់ដឹកនាំ​នៃ ប្រទេស​និង​ស្ថាប័ន​ដៃគូ​ASEM ទាំងអស់​ក្នុងការ​ចូលរួម​ពង្រឹង​ពហុភាគី​និយម​ដើម្បី​អនាគត​នៃ​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប កាន់តែ​ប្រសើរឡើង​កាន់តែ​រឹងមាំ​ប្រកបដោយ​បរិ​យា ប័ន្ន​និង​មាន​ភាព​ធន់ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បន្តថា​ថ្នាក់ដឹកនាំ​នៃ​បណ្ដា​ប្រទេស​និង​ស្ថាប័ន​ដៃគូ​ត្រូវ​បន្ត​ប្ដេជ្ញាចិត្ត​ខិតខំ​ប្រឹងប្រែង​ឆ្ពោះទៅរក​ការកសាង​សហគមន៍​មួយ​ដែលមាន​ភាព​សុខដុម ភាព​ប្រកួតប្រជែង ភាព​ធន់ និង ចីរភាព សម្រាប់​ប្រជាជន​អាស៊ី​និង​អឺរ៉ុប ក៏ដូចជា​សម្រាប់​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​រុករក​ពោរពេញ​ទៅដោយ​ថាមពល ដោយ​ប្រើ​ភាពខ្លាំង​របស់ ASEM គឺ​ស្ថិតនៅលើ​គោលការណ៍​ស្នូល​របស់ខ្លួន​ជាអាទិ៍​:​ភាពមិន​ផ្លូវការ ភាពបត់បែន​បាន ការគោរព​គ្នា​ទៅវិញទៅមក ក្នុង​ស្មារតី​កុង​សុង​ស៊ី​ស និង​ភាពជា​ដៃគូ​ស្មើភាព ។

​កម្ពុជា​បានរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣(ASEM13) ក្រោម​មូលបទ «​ការ ពង្រឹង​ពហុភាគី​និយម​ដើម្បី​កំណើន​រួម​» នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ តាម​ប្រព័ន្ធ​វីដេអូ ។​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ធ្វើជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​កំពូល​នេះ​ដោយមាន ការអញ្ជើញ​ចូលរួម​ពី​ប្រមុខរដ្ឋ​/ រដ្ឋាភិបាល​ឬ​តំណាង​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​ដៃគូ​ASEM ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ប្រធាន​គណៈកម្មការ​អឺរ៉ុប​និង​អគ្គលេខាធិការ​អាស៊ាន​។​

​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប​(ASEM)​បាន​ក្លាយជា​វេទិកា​ដ៏​មាន​សារសំខាន់ មួយ ក្នុង ការភ្ជាប់​ទំនាក់ទំនង​អាស៊ី និង​អឺរ៉ុប ព្រមទាំង​លើកកម្ពស់​ភាពជា​ដៃគូ​រវាង​ទ្វីប​ទាំងពីរ​។ សម្រាប់ ដំណើរ​ឆ្ពោះទៅ​អនាគត​នាពេល​២៥​ឆ្នាំ​ខាងមុខ​ទៀត សម្តេច បាន​សង្កត់ធ្ងន់ថា ដៃគូ ASEM ចាំបាច់​ត្រូវ​ពង្រឹង​ការប្តេជ្ញាចិត្ត​ធ្វេ​ដង​ដើម្បី​ឈានទៅ​សម្រេចបាន​ពហុភាគី​និយម​ប្រកបដោយ​ប្រសិទ្ធភាព​ការស្តារ​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ កូ​វីដ​-១៩ ប្រកបដោយ​បរិ​យា​ប័ន្ន​និង​ភាព​ធន់​និង​ធ្វើឱ្យ ASEM កាន់​តែមាន​ភាពលេច​ធ្លោ​និង​រឹងមាំ​នៅក្នុង​អភិបាលកិច្ច​សកល​។​

​ដើម្បី​សម្រេចបាន​គោលបំណង​ខាងលើនេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​ពង្រឹង​កាន់តែ​ស៊ីជម្រៅ​នូវ​ការតភ្ជាប់​អន្តរ​តំបន់​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព​និង​កំណើន​រួមគ្នា​ការលើកកម្ពស់​ភាពជា​ដៃគូ​អន្តរ​តំបន់​សម្រាប់​អភិបាលកិច្ច​សកល​ប្រព័ន្ធ​ពហុភាគី​ផ្អែកលើ​វិធាន ច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព​តម្រូវការ​ទាញ​ផល ប្រយោជន៍​បន្ថែមទៀត​ពី​នវានុវត្តន៍ ការតភ្ជាប់ ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម ៤.០ ការលើកកម្ពស់​ភាពលេច​ធ្លោ​និង​ភាព​ពាក់ព័ន្ធ ASEM និង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដោះស្រាយ​បញ្ហា​ពហុ​វិស័យ​នានា​ជាអាទិ៍ បម្រែបម្រួល​អាកា​សំ​ធាតុ​ភាព ក្រីក្រ ការលើកកម្ពស់​សិទ្ធិអំណាច​ស្ត្រី​និង​បញ្ហា​ប្រឈម​ឆ្លងដែន​ផ្សេងៗ​ទៀត​។​

​ថ្នាក់ដឹកនាំ ASEM បាន​ស្តាប់​និង​កត់សម្គាល់​អនុសាសន៍​នានា​តាមរយៈ​ការ​ថ្លែង​របាយការណ៍​លទ្ធផល​នៃ​ព្រឹត្តិការណ៍​អម​ចំនួន​០៥ ដូចជា​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី -​អឺរ៉ុប​លើក​ទី​១១ កិច្ច ប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​វ័យក្មេង​មូលនិធិ​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤ វេទិកា​សេដ្ឋកិច្ច​និង​ធុរកិច្ច​អាស៊ី​-​អឺរ៉ុប វេទិកា​អាស៊ី​-​អឺរ៉ុប ស្តីពី​ស្ត្រី សន្តិភាព និង​សន្តិសុខ និង​វេទិកា​ប្រជាជន​អាស៊ី​-​អឺរ៉ុប​។ ថ្នាក់ដឹកនាំ​បាន​កោតសរសើ​រ​កម្ពុជា​ដែល​បានរៀបចំ​មហោស្រព​វប្បធម៌ ASEM ដើម្បី​បង្ហាញ​ពី​ភាព​ដ៏​សម្បូរបែប​នៃ គំនិត​ច្នៃប្រឌិត​សិល្បៈ និង​ភាព​ចម្រុះ​សិល្បៈ នៅ​អាស៊ី​និង​អឺរ៉ុប ព្រមទាំង​ផ្តួចផ្តើម​ឱ្យមាន​វេទិកា ស្តីពី សន្តិភាព និង​សន្តិសុខ​។​

​ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃនេះ​ថ្នាក់ដឹកនាំ ASEM​បាន​ផ្លាស់ប្តូរ​ទស្សនៈ​ត្រង់​ទៅ​ត្រង់​មក​ឥត​លាក់លៀម​ទៅលើ​បញ្ហា​ជាច្រើន​ដែលជា​ក្តីបារម្ភ​និង​ផល ប្រយោជន៍​រួម​ដោយបាន​កត់សម្គាល់​ចំណុច​សំខាន់ៗ​ដូចតទៅ​៖

.​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ឆ្ពោះទៅ​កសាង​សហគមន៍ ASEM មួយ​ប្រកបដោយ​ភាពសុខដុមរមនា​មាន​ភាព​ប្រកួតប្រជែង ភាព​ធន់ និង​ចីរភាព​ដើម្បី​ប្រជាជន​អាស៊ី​និង អឺរ៉ុប ដោយ​ឈរលើ​គោលការណ៍​ស្នូល​របស់ ASEM គឺ​ភាពមិន​ផ្លូវការ និង​បត់បែន ស្របតាម ស្មារតី​នៃ​កុង​សុង​ស៊ី​ស និង​ភាពជា​ដៃគូ​ស្មើភាព​។

.​គូសបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​ប្រព័ន្ធ​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ​និង​អង្គការ​តំបន់​ផ្សេងទៀត ក្នុង​ការរក្សា​សន្តិភាព និង​សន្តិសុខ​សកល​ជំរុញ​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន ព្រមទាំង​ប្រកាន់ខ្ជាប់​នូវ​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន​។

.​រំលឹក​ឡើងវិញ​ពី​សារសំខាន់​នៃ​វិធាន​ការកសាង​ទំនុកចិត្ត និង​ការបង្ការ​ទំនាស់​តាមបែប ការទូត ក៏ដូចជា​គោលការណ៍​នៃ​ការគោរព​គ្នា​ទៅវិញទៅមក​ការយល់​ពីគ្នា​ទៅវិញ ទៅមក ផលប្រយោជន៍​ទៅវិញទៅមក និង​ការលះបង់​ចោល​នូវ​ការប្រើ​កម្លាំង និង​ការ​គំរាម កំហែង​ប្រើប្រាស់​កម្លាំង​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ​។

– .​ប្តេជ្ញាចិត្ត​ធ្វើការ​រួមគ្នា​ដើម្បី​សន្តិភាព​និង​សន្តិសុខ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន ដោយ​ផ្អែកលើ​ការគោរព​ច្បាប់​អន្តរជាតិ ក្នុងនោះ​រួម ទាំង​ការ លើកកម្ពស់ និង​ការការពារ​សិទ្ធិមនុស្ស អនុលោម​តាម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​។

.​ប្តេជ្ញាចិត្ត​អនុវត្ត​របៀបវារៈ​ឆ្នាំ​២០៣០​ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​របៀបវារៈ សកម្មភាព Addis Ababa ដើម្បី​លុបបំបាត់​ភាពក្រីក្រ បញ្ចប់​ភាពអត់ឃ្លាន​កាត់ បន្ថយ​វិសមកាល និង​កសាង​អនាគត​មួយ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​និរន្តរភាព សំដៅ​ធានា​ឱ្យបាន​បា មិនមាន នរណាម្នាក់​ត្រូវបាន​ទុកចោល​ឡើយ​។​

-បញ្ជាក់​ពី​ការតាំង​ចិត្ត និង​ឆន្ទៈ ស្របតាម​លទ្ធផល COP26 ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​សកល​ដែល​កំពុង​បន្ត​កើនឡើង​ពាក់ព័ន្ធ​នឹង​បម្រែបម្រួល​អាកាសធាតុ​ព្រឹត្តិ ការណ៍ ធាតុអាកាស​ធ្ងន់ធ្ងរ ការបាត់បង់​ជីវចម្រុះ និង​ការបំពុល ព្រមទាំង​បញ្ជាក់​ពី​សារសំខាន់​នៃ ការផ្តល់​ហិរញ្ញប្បទាន និង​បច្ចេក វិទ្យា​ដើម្បី​ជួយ​សម្រួល​ដល់​ការផ្លាស់ប្តូរ និង​បាន​ប្តេជ្ញា​ពង្រឹង កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​សម្រាប់​គោលបំណង​នេះ​។

.​ស្វាគមន៍​ការអនុម័ត​សេចក្តីថ្លែងការណ៍​រដ្ឋមន្ត្រី​នៃ​ប្រទេស​ម្ចាស់ផ្ទះ និង​ប្រទេស​សម្របសម្រួល តំបន់ ASEM ស្តីពី​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ និង សេចក្តីថ្លែងការណ៍ ទីក្រុង​ភ្នំពេញ ស្តីពី​ការស្តារ​សង្គម​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដែល​ឯកសារ​ទាំង ពីរ​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ដៃគូ ASEM ក្នុងការ​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​យ៉ាង​មាន​ប្រសិទ្ធភាព​ធានា​នូវ​លទ្ធភាព​អាច​ស្វែង​រកបាន​វ៉ាក់សាំង​ក្នុងតម្លៃ​សមរម្យ​និង​ការទទួលបាន​ដោយ​សមធម៌​នូវ​វ៉ា​ក់ សាំង​ប្រកបដោយ​សុវត្ថិភាព គុណភាពនិង ប្រសិទ្ធភាព ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ចសង្គម ​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ ។

.​គូសបញ្ជាក់​ពី​តម្រូវការ​ចំ​បាច់​ក្នុង​ការបន្ត​រក្សា​សេដ្ឋកិច្ច​សកល​បើកចំហ​និង​អះអាង​សាជាថ្មី​ពី​ការប្តេជ្ញាចិត្ត​ពង្រឹង​និង​ប្រកាន់​ភ្ជាប់​នូវ​ប្រព័ន្ធ​ពាណិជ្ ជកម្ម​ពហុភាគី​ដែល​បើកចំហ​យុត្តិធម៌ តម្លាភាព បរិ​យា​ប័ន្ន គ្មាន​ការរើសអើងនិង​ផ្អែកលើ​វិធាន​ច្បាប់ដែលមាន​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ជា​ស្នូល ដើម្បី​កំណើន​រយៈពេល​វែង ។​

– បង្ហាញ​ពី​ចំណាប់អារម្មណ៍​រួម​របស់​ដៃគូ ASEM ក្នុងការ​លើកកម្ពស់​កា​រត​ភ្ជាប់​អាស៊ី​-​អឺរ៉ុប​ដែល​មិន​ត្រឹមតែ​ជា​ការតភ្ជាប់​ទិដ្ឋភាព​នយោបាយនិង​សេដ្ឋ កិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែមទាំង ត​ភ្ជាប់​ទំនាក់ទំនង​សង្គម​-​វប្បធម៌ និង​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន​ផងដែរ​។

.​ចាត់ទុក​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព និង​សេដ្ឋកិច្ច​ប្រកបដោយ​ភាព​ច្នៃប្រឌិត ជា​កាតាលីករ ក្នុងការ​ជំរុញ​ការតភ្ជាប់​រវាង​ប្រជាជន​និង​ប្រជា ជនកិច្ច​សហ​ប្រតិ ប​ត្តិ​ការ​សេដ្ឋកិច្ច​និង​ការបង្កើត​ការងារ​ប្រកបដោយ​គុណភាព​ព្រមទាំង​គូសបញ្ជាក់​ពី​ភាពចាំបាច់​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទាំងអស់នេះ​ដែល​បាន​រង​ផល ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

.​ប្តេជ្ញាចិត្ត​ធានាឱ្យមាន​ការចូលរួម​ប្រកបដោយ​អត្ថន័យ​របស់​យុវជន នៅក្នុង​គ្រប់​វិស័យ​និង​នៅក្នុង​ជីវិត​សាធារណៈ​និង​នយោបាយ នៅ​គ្រប់​កម្រិត​ព្រមទាំង​លើកទឹកចិត្ត​ឱ្យ មានការ ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​កម្មវិធី​អប់រំ ក្នុងចំណោម​ដៃគូ ASEM តាមរយៈ យុទ្ធសាស្ត្រ ASEM​ដើម្បី​ចែករំលែក​ឧ​ត្ត​មា​នុ​វត្ត​ន៍​នៃ​វិធីសាស្ត្រ​ដោះ ស្រាយ​បញ្ហា​សកល​រួម​។​

​ថ្នាក់ដឹកនាំ ASEM បាន​សម្តែង​ការកោតសរសើរ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បានរៀបចំ​កិច្ចប្រជុំ​កំពូល​នេះ​បាន​យ៉ាង​ល្អឥតខ្ចោះ​និង​បាន​អបអរ​សារ​ទរ​ដ៏​ស្មោះ ស្ម័គ្រ​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ចំពោះ​ការដឹកនាំ​កិច្ចប្រជុំ​កំពូល​នេះ​យ៉ាង​ជោគជ័យ​ដែល​បាន​ចូលរួមចំណែក​ដល់​ការពង្រឹ ង​ពហុភាគី​និយម​ការធ្វើឱ្យ​ដំណើរការ ASEM កាន់តែ​រឹងមាំ​និង​ប្រកបដោយ​ភាព​ធន់ បរិ​យា​ប័ន្ន និង ចីរភាព ក្រោយ​សម័យកាល​ជំងឺ​កូ​វីដ​-១៩ ។ ថ្នាក់ដឹកនាំ​រង់ចាំ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី ១៤ នៅ​អឺរ៉ុប​ក្នុង​ឆ្នាំ​២០២៣៕