ភ្នំពេញ:កម្ពុជាបាន រៀប ចំ កិច្ច ប្រជុំ កំពូល អាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ក្រោម មូលបទ «ការ ពង្រឹង ពហុភាគីនិយមដើម្បី កំណើន រួម »  នៅ ថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញ ធ្វើ ជា ប្រធានដឹកនាំ កិច្ច ប្រជុំកំពូល នេះ ដោយ មាន ការអញ្ជើញ ចូលរួម ពី ប្រ មុខ រដ្ឋ/ រដ្ឋាភិបាល ឬតំណាងជាន់ខ្ពស់នៃបណ្តាប្រទេសដៃគូ ASEM ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន ។


នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈ ពេល ២៥ឆ្នាំ កន្លង មក នេះ កិច្ច ប្រជុំ អាស៊ី- អឺរ៉ុប (ASEM) បាន ក្លាយ ជា វេទិកា ដ៏មាន សារសំខាន់ មួយ ក្នុងការ ភ្ជាប់ ទំនាក់ទំនង អាស៊ី និង អឺរ៉ុប ព្រមទាំង លើកកម្ពស់ ភាពជា ដៃគូ រវាង ទ្វីប ទាំង ពីរ។ សម្រាប់ដំណើរ ឆ្ពោះទៅអនាគត នាពេល ២៥ ឆ្នាំខាងមុខ ទៀត សម្តេច បានសង្កត់ ធ្ងន់ថា ដៃគូ ASEM ចាំបាច់ត្រូវពង្រឹង ការ ប្តេជ្ញា ចិត្ត ទ្វេដង ដើម្បី ឈាន ទៅ សម្រេច បាន ពហុភាគី និយម ប្រកប ដោយ ប្រសិទ្ធភាព ការ ស្តារឡើង វិញក្រោយវិបត្តិជំងឺកូវីដ-១៩ ប្រកប ដោយ បរិយាប័ន្ន និង ភាព ធន់ និងធ្វើ ឱ្យ ASEM កាន់តែ មា នភាព លេចធ្លោ និង រឹងមាំនៅ ក្នុង អភិបាលកិច្ច សកល។

ដើម្បី សម្រេច បាន គោល បំណងខាង លើ នេះ សម្តេច តេជោ នាយក រដ្ឋមន្រ្តី បាន អំពាវនាវ ឱ្យ ពង្រឹង កាន់ តែ ស៊ី ជម្រៅ នូវ ការ តភ្ជាប់ អន្តរតំបន់ សម្រាប់ ការ អភិវឌ្ឍ ប្រកបដោយ ចីរភាពនិង កំណើនរួម គ្នា ការលើកកម្ពស់ ភាព ជាដៃគូអន្តរតំបន់សម្រាប់ អភិបាល កិច្ច សកល ប្រព័ន្ធពហុភាគី ផ្អែកលើ វិធាន ច្បាប់ កាន់តែមាន ប្រសិទ្ធភាព  តម្រូវការ ទាញ ផល ប្រយោជន៍ បន្ថែម ទៀត ពីនវានុវត្តន៍ ការ តភ្ជាប់ ឌីជីថល និង បដិវត្ត ន៍ឧស្សាហកម្ម ៤.០   ការ លើក កម្ពស់ ភាព លេចធ្លោនិង ភាពពាក់ព័ន្ធ ASEM និង កិច្ច ខិត ខំប្រឹង ប្រែង រួម គ្នា ដោះស្រាយ ប ញ្ហាព ហុវិស័យនានា ជាអាទិ៍ បម្រែបម្រួល អាកាសធាតុ  ភាពក្រីក្រ   ការលើកកម្ពស់សិទ្ធិអំណាច ស្ត្រី និង ប ញ្ហាប្រ ឈម ឆ្លង ដែ ន ផ្សេងៗទៀត ។

ថ្នាក់ដឹកនាំ ASEM បាន ស្តាប់ និងកត់ សម្គាល់ អនុសាសន៍ នានា តាមរយៈការ ថ្លែង របាយការណ៍ លទ្ធផល នៃ ព្រឹត្តិការណ៍អមចំនួន ០៥ ដូច ជា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេង មូលនិធិ អាស៊ី -អឺរ៉ុប លើកទី៤  វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុប  វេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ និងវេទិកាប្រជាជនអាស៊ី-អឺរ៉ុប។ ថ្នាក់ដឹកនាំ បានកោត សរសើរ កម្ពុជា ដែល បាន រៀប ចំ មហោស្រពវប្បធម៌ ASEM ដើម្បីបង្ហាញ ពី ភាពដ៏ សម្បូរបែបនៃគំនិត ច្នៃប្រឌិតសិល្បៈ និងភាពចម្រុះ សិល្បៈ នៅអាស៊ីនិងអឺរ៉ុប ព្រមទាំង ផ្តួចផ្តើម ឱ្យ មាន វេទិកា ស្តី ពី ស្ត្រី សន្តិភាព និង សន្តិសុខ ។


ក្នុង អំឡុង ពេល នៃ កិច្ច ប្រជុំ កំពូល រយៈ ពេល ពីរថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM បានផ្លាស់ ប្តូរ ទស្សនៈ ត្រង់ ទៅ ត្រង់ មក ឥតលាក់លៀម ទៅលើ បញ្ហា ជាច្រើន ដែល ជាក្តី បារម្ភនិង ផលប្រយោជន៍រួម ដោយ បាន កត់ សម្គាល់ ចំណុច សំខាន់ៗ ដូច តទៅ៖
– បញ្ជា ក់ជាថ្មី នូវ ការ ប្តេជ្ញាចិត្តឆ្ពោះទៅ កសាងស ហគមន៍ ASEM មួយ ប្រកបដោយភាពសុខដុមរមនា មាន ភាព ប្រកួត ប្រជែង ភាពធន់ និងចីរភាព ដើម្បី ប្រជាជន អាស៊ី និ ង អឺរ៉ុប ដោយឈរលើ គោលការណ៍ស្នូល របស់ ASEM គឺភាព មិន ផ្លូវការ និងបត់បែន ស្រប តាម ស្មារតីនៃ កុងសុងស៊ីស និង ភាពជាដៃគូស្មើភាព។
– គូសបញ្ជាក់ពី តួនាទីដ៏ សំខាន់របស់ ប្រព័ ន្ធអង្គ កា រសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការ តំបន់ ផ្សេង ទៀត ក្នុងការរក្សាសន្តិភាព និងសន្តិសុខសកល ជំរុញការ អភិវឌ្ឍ ប្រកបដោយចីរភាព និងបរិ យាប័ន្ន ព្រមទាំង ប្រកាន់ខ្ជាប់ នូវ សិទ្ធិ មនុ ស្ស និង សេរី ភាពជាមូលដ្ឋាន។
– រំលឹកឡើងវិញពីសារសំខា ន់នៃ វិធា ន ការកសាងទំនុកចិត្ត និង ការបង្ការទំនាស់ តាមបែ បការទូត ក៏ដូច ជា គោលការណ៍ នៃ ការ គោរព គ្នា ទៅ វិញ ទៅ មក ការ យល់ ពី គ្នា ទៅ វិញ ទៅ មក ផល ប្រយោជន៍ ទៅ វិញ ទៅ មក និង ការលះ បង់ចោល នូវការប្រើ កម្លាំង និងការគំរាមកំហែងប្រើប្រាស់កម្លាំង នៅ ក្នុងទំនាក់ទំនងអន្តរជាតិ។
– ប្តេជ្ញា ចិត្ត ធ្វើកា ររួមគ្នាដើម្បីសន្តិភាព និងសន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និង កំណើន ប្រកប ដោយ ប រិយា ប័ន្ន ដោយផ្អែកលើការគោរព ច្បាប់ អន្តរជាតិ ក្នុងនោះ រួមទាំងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និង សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
– ប្តេជ្ញាចិត្តអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍ ប្រកបដោយចីរភាព និងរបៀបវារៈសកម្មភាព Addis Ababa ដើម្បីលុបបំបាត់ភាពក្រីក្រ បញ្ចប់ភាពអត់ឃ្លាន កាត់បន្ថយវិសមភាព និងកសាងអនាគតមួយ ប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព សំដៅធានា ឱ្យ បាន ថា មិនមាន នរណាម្នាក់ត្រូវបានទុកចោលឡើយ ។
– បញ្ជាក់ ពី ការតាំងចិត្ត និង ឆន្ទៈ ស្របតាមលទ្ធផល COP26 ក្នុងការ ដោះស្រាយបញ្ហាប្រឈមសកល ដែល កំពុង បន្ត កើន ឡើងពាក់ព័ន្ធនឹង បម្រែ បម្រួ ល អាកាសធាតុ ព្រឹត្តិការណ៍ធាតុអាកាស ធ្ងន់ធ្ងរ ការបាត់បង់ជីវចម្រុះ និងការបំពុល ព្រមទាំងបញ្ជាក់ ពី សារសំខាន់ នៃការ ផ្តល់ ហិរញ្ញប្បទាន និង បច្ចេក វិទ្យា ដើម្បី ជួយ សម្រួល ដល់ ការ ផ្លាស់ ប្តូរ និង បាន ប្តេជ្ញាពង្រឹងកិច្ច សហប្រតិបត្តិការ អន្តរជាតិ សម្រាប់ គោល បំណង នេះ ។
– ស្វាគ មន៍ការអនុម័តសេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីនៃប្រទេស ម្ចាស់ផ្ទះ និង ប្រទេស សម្របសម្រួល តំបន់ ASEM ស្តីពីជំងឺកូវីដ-១៩ កាល ពី ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ និងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺ កូវីដ-១៩ ដែលឯកសារ ទាំងពី រនេះបា នឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ដៃគូ ASEM ក្នុងការ គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាង មាន ប្រសិទ្ធភាព ធានានូវលទ្ធ ភាពអាច ស្វែងរក បាន វ៉ាក់ សាំង ក្នុងតម្លៃសមរម្យ និងការទទួលបានដោយសមធម៌នូវ វ៉ាក់សាំង ប្រកប ដោយ សុវត្ថិភាព គុណភាព និង ប្រសិទ្ធភាព ដើម្បី ដោះស្រាយវិបត្តិសេដ្ឋកិច្ចសង្គមបណ្តាលមក ពី ជំងឺកូវីដ -១៩ ។
– គូសបញ្ជាក់ពីតម្រូវការ ចំបា ច់ក្នុ ងការបន្ត រក្សា សេដ្ឋកិច្ចសកលបើក ចំហ និងអះអាងសា ជាថ្មីពី ការប្តេជ្ញាចិត្ត ពង្រឹង និងប្រកាន់ភ្ជាប់នូវ ប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែល បើក ចំហ យុត្តិធម៌ តម្លាភាព បរិយាប័ន្ន  គ្មាន ការ រើសអើង និង ផ្អែក លើ វិធាន ច្បាប់ ដែលមានអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល ដើម្បី កំណើនរយៈពេលវែង ។
– បង្ហាញ ពី ចំណា ប់អា រម្ម ណ៍រួមរបស់ដៃគូ ASEM ក្នុងការលើក កម្ពស់ ការតភ្ជាប់អាស៊ី-អឺរ៉ុប ដែលមិនត្រឹមតែ ជា ការ តភ្ជាប់ ទិដ្ឋ ភា ពន យោបា យ និ ងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំង តភ្ជាប់ ទំនាក់ទំនងសង្គម-វប្បធម៌ និងទំនាក់ទំនង ប្រជាជន និង ប្រជាជន ផងដែរ។
– ចាត់ ទុក វិស័ យ ទេសចរណ៍ប្រកបដោយចីរភាព និងសេដ្ឋកិច្ចប្រកប ដោយ ភាព ច្នៃប្រឌិត ជា កាតាលីករ ក្នុង ការ ជំរុញ ការ តភ្ជាប់រវាងប្រជាជននិងប្រជាជន កិច្ចស ហប្រ តិបត្តិការសេដ្ឋកិ ច្ច និងការបង្កើតការងារប្រកប ដោយ គុណ ភាព ព្រមទាំង គូសបញ្ជាក់ ពី ភាពចាំបាច់ក្នុងការ ពង្រឹង កិច្ច ស ហប្រ តិប ត្តិការលើវិស័ យ ទាំងអស់ នេះ ដែល បាន រង ផល ប៉ះពាល់ យ៉ាង ធ្ងន់ធ្ងរ បណ្តាល មក ពី កា ររីក រាលដាល នៃជំងឺកូវីដ -១៩។
– ប្តេជ្ញាចិត្តធានាឱ្យមានការចូលរួម ប្រកប ដោយ អត្ថន័យ របស់ យុវជន នៅ ក្នុងគ្រប់វិស័យ និងនៅ ក្នុង ជីវិតសាធារណៈ និងនយោបាយ នៅ គ្រប់ កម្រិត ព្រមទាំងលើកទឹកចិត្តឱ្យ មាន ការ ពង្រីក កិច្ចសហប្រតិបត្តិ ការ និង ការផ្លាស់ ប្តូរកម្មវិធី អប់រំ ក្នុង ចំណោម ដៃគូ ASEM តាមរយៈយុទ្ធសាស្ត្រ ASEM ដើម្បី ចែក រំលែក ឧត្តមានុវត្តន៍នៃវិធីសាស្រ្ត ដោះស្រាយបញ្ហាសកលរួម ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំ ASEM បានអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣នៃកិច្ច ប្រជុំ កំពូល ASEM13 គឺ៖ (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ ក្រោយជំ ងឺកូវីដ-១៩ និង (៣) ឯកសារ សកម្មភាព អនាគត ស្តីពីការតភ្ជាប់ ASEM។
ថ្នាក់ដឹកនាំ ASEM បាន សម្តែង ការ កោត សរសើរខ្ពស់ ចំពោះ រាជរដ្ឋាភិបាល កម្ពុជា ដែល បាន រៀប ចំ កិច្ច ប្រជុំ កំពូល នេះ បានយ៉ាង ល្អឥតខ្ចោះ និង បាន អបអរសារទរដ៏ ស្មោះស្ម័គ្រ ជូន សម្តេចតេជោនាយករដ្ឋមន្រ្តី ចំពោះ ការ ដឹកនាំ កិច្ច ប្រជុំកំពូល នេះ យ៉ា ង ជោគជ័យ ដែល បាន ចូលរួម ចំណែក ដល់ ការ ពង្រឹង ពហុភាគី និយមការ ធ្វើ ឱ្យ ដំណើរការ ASEM កាន់តែ រឹងមាំ និង ប្រកប ដោយ ភាពធន់ បរិយាប័ន្ន និង ចីរភាព ក្រោយសម័យ កាល ជំងឺកូវីដ-១៩ ។ ថ្នាក់ដឹកនាំ រង់ចាំចូលរួម កិច្ច ប្រជុំ កំពូល អាស៊ី -អឺរ៉ុបលើក ទី ១៤ នៅ អឺរ៉ុប ក្នុង ឆ្នាំ ២០២៣៕
ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥
រាជធានីភ្នំពេញ ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២១