ឆ្នាំជូត​

 

​ថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​ដំណើរ​ជីវិត​មិនសូវ​ល្អ​ទេ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តោង​តែ​ប្រយ័ត្នប្រយែង​ក្រែង​ជួប​រឿង​រាវ​អាក្រក់​ណាមួយ​នាំ​ពិបាក​ក្នុង​ដំណើរ​ជីវិត​ទៅ​គ្រាក្រោយ​។​ការប្រកប​ការងារ​បើ​ទោះបី​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែ​ចេះ​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​គ្មាន​ពាក្យ​ថា​ត្រូវ​មក​ដេក​សោក​ការ​អាណិត​ខ្លួនឯង​។​ដោយសារ​ដួង​រាសី​ស្រុតចុះ​ដូចនេះ​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន​ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។
សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​លលេង​នឹង​ល្បែង​កាមគុណ​ប្រយ័ត្ន​កើតជា​រឿង​ធំ​គ្មាន​នរណា​ជួយ​កើត​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​មុន​ធ្វើ​អ្វីមួយ​លោកអ្នក​ត្រូវ​ចេះ​ពិចារណា​ឱ្យបាន​ល្អិតល្អន់​មុននឹង​សម្រេចចិត្ត​អ្វីមួយ​ពីព្រោះ​ថាបើ​សម្រេចចិត្ត​មិនត្រូវ​ងាយ​បង្ក​ផល​លំបាក​យូរអង្វែង​ដល់​ថ្ងៃក្រោយ​។​ការប្រកប​ការងារ​នៅថ្ងៃនេះ​វិញ​លោកអ្នក​ជួប​បញ្ហា​នឿយណាយ​និង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​វិញ​ពុំ​សូវ​គាប់ប្រសើរ​ទ្បើ​យ​គួរ​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​មានតែ​ក្រុមមនុស្ស​ចាំ​ផ្តួលរំលំ​ដោយ​ក្តី​ឈ្នានីស​។​
​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​កុំ​គប្បី​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើតរឿង​សៅហ្មង​មានតែ​បញ្ហា​ប្រទាំង​ប្រទើស​ជាមួយគ្នា​តែប៉ុណ្ណោះ​៕

 

​ឆ្នាំខាល​

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ខ្ចី ឬ​ពឹងពាក់​ន​ណា​ម្នាក់​តែង​មិន​ឆ្លើយតប​ដូច​បំណង​ឡើយ​ពិសេស​មានតែ​គេ​ម៉ាក់​ងាយ​បន្ថែមទៀត​។​ទាំង​ស្ត្រី​បុរស​ទោះ​ប្រកបការងារ​អ្វី​ក៏ដោយ​ចូរ​ចេះ​អត់ធ្មត់ និង រំងាប់​ចិត្ត​ឱ្យបាន​ត្រជាក់​ទើប​អាច​ទប់ទល់​ជាមួយ​បញ្ហា​ឧបទ្រព​យាយី​ទៅរួច​។​សម្រាប់​អ្នក ប្រកប របរ រកស៊ី​ជួញដូរ លោកអ្នក ចូរ​ចេះ​មាន ចិត្តត្រង់​ទៅ​ត្រង់​មក មិនត្រូវ​មើលឃើញ​តែ​ផលប្រយោជន៍​នោះដែរ ។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ ឬ ពោះម៉ាយ​មេម៉ាយ​ក្តី​គប្បី​មានការ​ប្រយ័ត្នប្រយែង​កុំ​បង្ក​តែ​ទំនាស់​ចំពោះ​គ្នា​នាំឱ្យ​កើត​តែ​ជម្លោះ​វិវាទ​រក​ភាព​ផ្អែមល្ហែម​ពុំ​សូវ​ឃើញ​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​គឺ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាប់ផ្តើម​ប្រកបការងារ​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​មកវិញ​នាពេល​ក្រោយ​គ្រាន់​កក់ក្តៅ​។​ការប្រកប​ការងារ​បើ​លោកអ្នក​ទៅកាន់​ទីកន្លែង​ណាក៏ដោយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​និង​អាណិត​ស្រឡាញ់​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​លោកអ្នក​អាចមាន​ទំនាស់​កើតឡើង​បើសិន​មានចិត្ត​ឆេវឆាវ មិនចេះ​ទប់ចិត្ត​សង្កត់​អារម្មណ៍​នោះទេ ម្ល៉ោះហើយ​បើ​មាន​បញ្ហា​អ្វី​ត្រូវ​ចេះ​សង្កត់ចិត្ត​ទប់​អារម្មណ៍​ពីព្រោះថា​នាំ​ជះ​ផល​មិនល្អ​នាពេល​ក្រោយ​វិញ​ប៉ុណ្ណោះ​។​ការប្រកប​ការងារ​តែង​មាន​ក្រុមមនុស្ស​ចាំ​ជំទាស់​ឬ​ប៉ែង​ជើង​ដើម្បី​ផលប្រយោជន៍​ទៀតផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់ ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រកប្រាក់​ចំណេញ​ចិញ្ចឹម​ឆ្នាំងបាយ​គ្រាន់​រស់​ស្រួលខ្លួន​។​
រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​អាច​លូកដៃ​ជួយ​រួច​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ធ្វេសប្រហែស​ទៅលើ​បញ្ហា​សុខភាព​និង​បញ្ហា​របស់របរ​ពីព្រោះ​ងាយ​កើត​បញ្ហា​មិនល្អ​ឡើង​ជាង​សព្វមួយដង ។​ការប្រកប​ការងារ​មាន​ភាពជឿនលឿន​ទៅមុខ​តិចតួច តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើទោះបី​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​រឿង​រាវ​រត់​ចូល​ច្រើន ដូចនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ​បន្តិច​៕

 

​ឆ្នាំមមី​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ថ្ងៃនេះ​លោកអ្នក​ត្រូវ​ចេះ​រក្សា​សេចក្តីសុខ និង​ពិសេស​បើ​មាន​បញ្ហា​អ្វី​កើតឡើង​ត្រូវ​ចេះ​ទប់ចិត្ត​សង្កត់​អារម្មណ៍​មិនត្រូវ​តបត ជាមួយ​ក្រុមមនុស្ស​ខ្លះ​នាំ​រឿង​តូច​រីក​រាលដាល​ជាធំ​ឡើយ​។​
​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​តែង​លេច​បាតុភាព​រាំងស្ទះ​ជាពិសេស​ធ្វើ​ច្រើន​ទទួលបាន​ផល​តិច​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​មក​ក្បែរ​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ក្នុង​ពេលនេះ​ជួន​ត្រូវ​ជួន​ឈ្លោះ​ធ្វើឱ្យ​កើតការ​ខ្វាយខ្វល់​ឥត​សូវ​ស្បើយ​ប៉ុន្មាន​ឡើយ ៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បញ្ហា​ប្រាក់កាស និង​កិច្ចការ​តូចធំ​មានការ​ចម្រើន​លូតលាស់​ឈានទៅ​មុខ ។​ចំណែក​បញ្ហា​ការងារ​វិញ​ឃើញថា មាន​ភាពរលូន​គ្រាន់​គាប់ប្រសើរ ពិសេស​បើ​មាន​កិច្ចការងារ​ថ្មីៗ​ផង​តែង​ទទួលជោគជ័យ​ផងដែរ​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ដែរ​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​៕

 

ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​ចំណូល ចំណាយ ឱ្យបាន​ល្អិតល្អន់​បន្តិច​បើ​ពុំ​នោះទេ​ដោយសារ​ចំណូល​ទាប​ការចំណាយ​ខ្ពស់​នឹង​នាំនូវ​វិបត្តិ​ថវិការ​គ្រួសារ​ពុំខាន ។​ការប្រកប​ការងា​រវិ​ញ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ចាប់កំហុស​ដោយ​ប្រការ​ណាមួយ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងពេល​នេះដែរ​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ប្រាក់កាស​ក្បិតក្បៀត​ខ្លះ​កុំ​ខ្ជះខ្ជាយ​ដៃ​ធំ​ព្រោះ​បើ​មាន​ប្រាក់​ទុក​ក្នុង​បង្វេច​ក្រែង​អាចជួយ​ដោះ​ទាល់​នូវ​រាល់​គ្រា​លំបាក​នា​ថ្ងៃ​ខាងមុខ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មិនសូវមាន​ការលូតលាស់​ទៅមុខ​ទេ​គឺ​មានការ​ថយក្រោយ​ច្រើនជាង​៕

 

​ឆ្នាំរកា​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ជួប​រឿង​បញ្ហា​សៅហ្មង​ច្រើន​បន្តិច ហើយ​ពិសេស​ងាយ​ផ្ទុះ​កំហឹង​ជាមួយ​អ្នកដទៃ​ណាស់ ម្ល៉ោះហើយ​បើ​មិនចេះ​ទប់ចិត្ត​សង្កត់​អារម្មណ៍​ទេ​បញ្ហា​ខ្លះ​ពិតជា​បង្ករឿង​រាវ​មក​ដាក់ខ្លួន​ហើយ​។​អ្នក​ប្រកបការងារ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​ទេ ហើយ​បញ្ហាលំបាក​យាយី​ក៏​ច្រើន ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ដូង​រាសី​ពុំសូវល្អ​ទេ​ដូចនេះ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​ត្រូវ​ចេះ​ពូន​ជ្រោយ​សេចក្តីស្នេហា​របស់ខ្លួន​កុំ​បង្កជម្លោះ​ទើប​ឈានដល់​ខ្លោងទ្វារ​អាពាហ៍ពិពាហ៍​៕

 

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​នាពេលនេះ​លោកអ្នក​មាន​អារម្មណ៍​ភ្លឺ​ថ្លា គំនិត​ប្រាជ្ញា​ឈ្លាសវៃ ទោះ​មាន​បញ្ហា​អ្វីមួយ​ចូលមក​ក៏​អាច​ទប់ទល់ និង​ងាយ​ដោះស្រាយ​ចេញទៅ​វិញ​ដែរ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​សុខដុម​ដូច​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា និង ប្រមូល​ផលចំណេញ​វិលត្រឡប់​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​លូតលាស់​ទៅមុខ​និង​ត្រជាក់ត្រជុំ​ប្រពៃ​៕

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​ល្អប្រសើរ​គួរសម ហេតុនេះ​ចង់​ធ្វើ​អ្វី​តែង​ជឿនលឿន​គ្រាន់​ជាទី​កក់ក្តៅ​។​ទាំង​ស្ត្រី​បុរស​ផ្តល់​ផល​ល្អ​សម្រាប់​ចុះ​ប្រកបការងារ ឬ​សម្រេចចិត្ត​អ្វីមួយ​តែង​ហុច​ជា​លទ្ធផល​គ្រាន់​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ បើ​ចង់​បើកហាង​ថ្មី​ឬ​ប្តូរ​មុខរបរ​ថ្មី​ជា​ឱកាស​ប្រពៃ​ព្រោះ​អាច​មានការ​ជឿនលឿន​គ្រាន់​គួរសម​។​
រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ការចេះ​អត់ឱន​ឱ្យ​គ្នា​និង​ផ្អែមល្ហែម​ដូច​សព្វមួយដង​៕