ដោយៈមុនីរ័ត្ន/ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងសន្និសីទកំពូល អាសុី- អឺរ៉ុប លើកទី ១៣ នៅថ្ងៃទី ២៦ វិច្ឆិកា នេះបានមានប្រសាសន៍ថា ចេញពីបរិយាកាសដ៏ល្អនៃពេលប្រជុំចង្អៀតសន្និសីទកំពូលអាសុី-អឺរ៉ុប ទី ១៣ នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ ២០២២ នេះ ប្រទេសចិន និង ប្រទេសជាសមាជិកអាស៊ានដែលពាក់ព័ន្ធ នឹងអាចឈានទៅចុះហត្ថលេខាលើ CoC ( Code of Conduct ) ស្តីពីសមុទ្រចិនភាគខាងត្បូងបាន ដែលឆ្នាំ ២០២២ នេះ គឺជាខួបទី ២០ នៃការផ្តួចផ្តើមគំនិតទីក្រុងភ្នំពេញស្តីពីការតាក់តែង CoC ទាក់ទិនទៅនឹងប្រទេសទាំងអស់ដែលមានជាប់ការពាក់ព័ន្ធទៅនឹងសមុទ្ទចិនខាងត្បូង។

នេះបើយោងតាមការបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកកាលពីរាត្រីថ្ងៃទី២៧វិច្ឆិកាឆ្នាំ២០២១៕សរន