ភ្នំពេញ: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងថ្មី ចំនួន ២៦ នាក់ (លទ្ធផល បញ្ជាក់ដោយ PCR) , ជាសះស្បើយ ២៩ នាក់ និងស្លាប់ថ្មី ចំនួន ៥ នាក់ (៤នាក់ អត់បានចាក់​វ៉ាក់​សាំង) ។ ក្នុងនេះ ករណី ឆ្លងសហគមន៍ ចំនួន ២២ នាក់ , ករណីនាំចូលថ្មី ពីក្រៅប្រទេស ចំនួន ៤ នាក់ ។​

គិតត្រឹមព្រឹក ថ្ងៃទី ២៧ ខែវិច្ឆិកា នេះ កម្ពុជា មានអ្នកឆ្លង សរុប ១២០.០៦៤ នាក់ , អ្នកជាសះស្បើយ ១១៦.៤៤៦ នាក់ និងអ្នកស្លាប់ ២.៩២៧ នាក់។ ករណីនាំចូល ពីក្រៅប្រទេស សរុប ១៩.៨១០ នាក់៕/V

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម៖