ដោយៈ health.com.kh
ការ ចាស់ ទៅ តាម អាយុ និង ការ រាំងរដូវ អាច ធ្វើ អោយ ចំណង់ ផ្លូវភេទ របស់ ស្ត្រី ផ្លាស់ ប្តូរ បាន គ្រប់ពេលវេលា ទាំងអស់ ។ ការ ផ្លាស់ ប្តូរ នេះ មិនមែន ដោយសារ តែ ជំងឺ លើ រាង កាយ ទេ ប៉ុន្តែ មាន កត្តា ជា ច្រើន ផ្សេង ៗ ទៀត ផង ដែរ ដូច ជា ការ មាន ផ្ទៃពោះ , ការ បំបៅ ដោះ កូន , ការ រាំងរដូវ , ស្ត្រេ ស , បាក់ទឹកចិត្ត និង ការ ផ្លាស់ ប្តូរ របៀប រស់នៅ ។

ការ រាំងរដូវ
ក្នុង ពេល ដែល មានការ ផ្លាស់ ប្តូរ បណ្តោះអាសន្ន មួយ ទៅ កាន់ ដំណាក់កាល រាំងរដូវ ហើយ កម្រិត អ័រម៉ូន ភេទ របស់ មនុស្ស ស្រី (Estrogen) ត្រូវ បាន ថយ ចុះ ។ ការ ថយ ចុះ បែប នេះ ច្រើន តែ បណ្តាល អោយ មាន បញ្ហា ស្ងួត ទ្វារមាស ដែល នឹង ទៅ ជា គ្មាន ផា សុខភាព ក្នុង ពេល រួម ភេទ ឬ ឈឺ ក្នុង ទ្វារមាស ។ កត្តា ទាំងនេះ នឹង កាត់ បន្ថយ ការ ចង់ រួម ភេទ របស់ ស្ត្រី តែ ម្តង ។ ខណៈ ពេល ដែល ស្ត្រី ជា ច្រើន បន្ត ទទួល បាន ជីវិត ផ្លូវភេទ ដ៏ សប្បាយ រីករាយ របស់ គេ ទៀត ក្នុង ពេល និង ក្រោយ ពេល រាំងរដូវ ហើយ នោះ ក៏ មាន អ្នកខ្លះ ទៀត បែរជា បាត់បង់ ចំណង់ ផ្លូវភេទ ទៅ វិញ ដោយសារ តែ ការ ផ្លាស់ ប្តូរ អ័រម៉ូន ដ៏ សំខាន់ ។

ការ មាន ផ្ទៃពោះ និង បំបៅ ដោះ កូន
រាង កាយ របស់ មនុស្ស ស្រី ម្នាក់ នឹង ត្រូវ ឆ្លងកាត់ ការ ផ្លាស់ ប្តូរ អ័រម៉ូន ជា ច្រើន ក្នុង ពេល មាន ផ្ទៃពោះ ដែល វា ជា ហេតុផល មួយ បង្ក អោយទៅ ជា កង្វះ ចំណង់ ផ្លូវភេទ បាន ។ ការ បំបៅ ដោះ កូន គឺជា បញ្ហា មួយ ផ្សេង ទៀត ដែល ចំណង់ ផ្លូវភេទ ត្រូវ ផ្លាស់ ប្តូរ ដែរ ។ ការ មាន ផ្ទៃពោះ និង បំបៅ ដោះ កូន ក៏ មាន ឥទ្ធិពល ទៅ លើ ទស្សនៈ របស់ ស្ត្រី ចំពោះ រាង កាយ នាង ដែរ ។ ក្រៅពី នេះ ការ បន្ថែម នូវ ការ ទទួលខុសត្រូវ ចំពោះ រឿង រាវ ក្រោយ ពេល សម្រាលកូន រួច ក៏ ប្រហែលជា ដាក់ សម្ពាធ ដល់ នាង មិន មាន ចំណង់ ផ្លូវភេទ គ្រប់គ្រាន់ ផង ដែរ ។

បញ្ហា ផ្លូវ កាយ
ជំងឺ , ការ ផ្លាស់ ប្តូរ រាង កាយ និង ការ ប្រើប្រាស់ ថ្នាំ ច្រើន តែ បណ្តាល អោយ ចំណង់ ផ្លូវភេទ របស់ ស្ត្រី ថយ ចុះ ។ កត្តា មួយ ចំនួន ដូច ជា ៖

បញ្ហា ផ្លូវភេទ ៖ ការ ឈឺ ទ្វារមាស , ការ ស្ងួត ទ្វារមាស ឬ មិន អាច ទទួល បាន ចំនុចកំពូល ក្នុង ពេល រួម ភេទ បាន ប្រហែលជា រំខាន ដល់ ចំណង់ ផ្លូវភេទ របស់ គេ ហើយ ។

បញ្ហា សុខភាព ៖ មាន ជំងឺ ជា ច្រើន ដូច ជា ជំងឺ រលាក សន្លាក់ , មហារីក , ទឹកនោមផ្អែម , សម្ពាធ ឈាម ឡើង ខ្ពស់ , ជំងឺ សរសៃឈាម បេះដូង និង ជំងឺសរសៃប្រសាទ ប្រហែលជា ប៉ះពាល់ ដល់ ចំណង់ ផ្លូវភេទ របស់ ស្ត្រី ។

ការ ប្រើ ថ្នាំ ៖ ថ្នាំ ដែល មាន វេជ្ជបញ្ជា សម្រាប់ ព្យាបាល បញ្ហា ផ្លូវភេទ ឬ បញ្ហា សុខភាព ផ្សេង ៗ អាច ទៅ បំផ្លាញ ចំណង់ ផ្លូវភេទ របស់ ស្ត្រី ក្នុង រឿង រួម ភេទ បាន ។ ថ្នាំ ប្រឆាំង នឹង ការ បាក់ទឹកចិត្ត និង ថ្នាំ បំបាត់ ការ ប្រកាច់ ក៏ ជាដើម ហេតុ ដ៏ អាក្រក់ របស់ ចំណង់ ផ្លូវភេទ ថយ ចុះ ដែរ ។

ការ វះកាត់ នៅ ប្រដាប់ ភេទ ៖ ការ វះកាត់ ក្នុង តំបន់ ប្រដាប់ ភេទ និង សុដន នឹង អាច អោយ អ្នកជំងឺ មិន ចង់ រួម ភេទ តែ ម្តង ក្រោយ ពី វះកាត់ រួច ដោយសារ តែ ការ ឈឺចាប់ ។

អស់កម្លាំង ៖ ការ ហត់នឿយ គឺជា បញ្ហា របស់ រឿង គ្រប់យ៉ាង ។ ដល់ ពេល ដែល ស្ត្រី មក ដល់ លើ គ្រែ ហើយ បូក រួម នឹង ការ អស់កម្លាំង ទៀត ពេល នោះ អាច ជា ការ ថយ ចុះ នៃ ចំណង់ ផ្លូវភេទ ហើយ ។

បញ្ហា ទំនាក់ទំនង

ភាព ស្និទ្ធស្នាល ដោយ ប្រើ អារម្មណ៍ គឺជា រឿង មួយ សំខាន់ សម្រាប់ ស្ត្រី ជា ច្រើន ដើម្បី ឈាន ចូល ទៅ ក្នុង រឿង រួម ភេទ ។ ការ ដែល មាន បញ្ហា លើ ទំនាក់ទំនង របស់ ពួក គេ ដូច ជា ការ មិន ព្រមព្រៀង គ្នា ជាមួយ ដៃគូ , កង្វះ ការ ធ្វើ ប្រាស្រ័យ ទាក់ទង គ្នា ជាមួយ ដៃគូ , ការ យល់ ច្រឡំ , មិន ដោះស្រាយ បញ្ហា , ការ ភិត ក្បត់ , ការ សង្ស័យ គ្នា , ការ ឈ្លោះ គ្នា និង ពុំ សូវ មាន ជំនាញ ខាង ផ្លូវភេទ សុទ្ធតែ ដើរតួ យ៉ាង សំខាន់ ក្នុង ការ កាត់ បន្ថយ ចំណង់ ផ្លូវភេទ របស់ មនុស្ស ស្រី ។

បញ្ហា ចិត្តសាស្ត្រ
មូលហេតុ ផ្លូវចិត្ត មិនមែន គ្រាន់តែ ប៉ះពាល់ ទៅ ដល់ អារម្មណ៍ សប្បាយ រីករាយ របស់ មនុស្ស មួយ មុខ នោះ ទេ តែ វា ក៏ មាន ឥទ្ធិពល ទៅ លើ ការ សប្បាយ រីករាយ ខាង រាង កាយ ផង ដែរ ហើយ អាច បណ្តាល អោយ ចំណង់ ផ្លូវភេទ ថយ ចុះ ទៀត ផង ។ បញ្ហា ចិត្តសាស្ត្រ មួយ ចំនួន ដែល មាន ឥ ទ្ធ ពិល ទៅ លើ ចំណង់ ផ្លូវភេទ មនុស្ស ស្រី មាន ដូច ជា ៖

បញ្ហា សុខភាព ផ្លូវចិត្ត ដូច ជា ថប់ អារម្មណ៍ ឬ បាក់ទឹកចិត្ត
ស្ត្រេ ស ដូច ជា តានតឹង ក្នុង អារម្មណ៍ នៅ កន្លែងធ្វើការ ឬ រឿង លុយកាក

រូបសម្បត្តិ មិនសូវ បាន
ខ្វះ កាត់ ទុកចិត្ត លើ ខ្លួនឯងធ្លាប់ មាន ប្រវត្តិ គេ ចាប់បង្ខំ ខាង ផ្លូវភេទ ឬ រាង កាយ អ្វីមួយ ៕