​​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ លោក សាន់ យូ អភិបាលរង​ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន ក្រុមការងារ​ចម្រុះ​របស់​ខេត្ត នៅ​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ បានប្រកាស​កសាង ផ្លូវ ក្រាល​ក្រួស​ក្រហម ចំនួន ២ ខ្សែ មាន​ប្រវែង ៣០០ ម៉ែត្រ នៅក្នុង​ឃុំ​ត្រងិល ស្រុក​កំពង់លែង ក្រោយពេល​លោក​បាន​ដឹកនាំ​ក្រុមការងារ ចុះទៅ​សិក្សា​ពិនិត្យ រួចមក ។​

​លោក សាន់ យូ បាន​ឲ្យ​ដឹងថាៈ យោងតាម​តម្រូវ​ការចាំបាច់ និង​សំណូមពរ​របស់ ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ត្រងិល លោក ស៊ុន សុវណ្ណារិទ្ធ អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង បានសម្រេច​កសាង​ផ្លូវ ក្រួស​ក្រហម ចំនួន​ពីរ​ខ្សែ ប្រវែង ៣០០ ម៉ែត្រ ជា​ចំណងដៃ​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​ត្រងិល ស្រុក​កំពង់លែង ដើម្បី​ជួយ​សម្រួល ក្នុងការ​ធ្វើដំណើរ ដែល​កន្លងមក ផ្លូវ​មួយ​ខ្សែ​នោះ បាន​រង​ការខូចខាត​លំបាក​ធ្វើដំណើរ និង​ដឹកជញ្ជូន​កសិផល​នានា​របស់​ពលរដ្ឋ ។​

​អាជ្ញាធរ​ឃុំ​ត្រងិល និង​ប្រជាពលរដ្ឋ ក្រោយពី​ទទួលបាន​ព័ត៌មាន នៃ​ការកសាង​ផ្លូវ ខាងលើនេះ បាន​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ដល់​លោក​អភិបាល នៃ​គណៈ​អភិបាល ខេត្តកំពង់ឆ្នាំង និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តកំពង់ឆ្នាំង ដែលជា​និច្ចកាល តែងតែ​គិតគូរ អំពី​សុខទុក្ខ និង​ជូ​យ​ដោះស្រាយ​ការលំបាក របស់​ប្រជាពលរដ្ឋ នៅ​គ្រប់​មូលដ្ឋាន ៕/V​