​ប្រែ​សម្រួលៈ​វាសនា​/​មែ​ល​ប៊ឹន​៖​អូស្ត្រាលី កាលពី​ថ្ងៃ​សៅរ៍ បានដាក់​ការ​រឹតត្បិត​ការ​ធ្វើ​ដំណើរ​លើ​អ្នក​ដែល​បាន​ស្ថិត​នៅក្នុង​ប្រទេស​អាហ្វ្រិក​ចំនួន​៩ នៅពេល​វីរុស​កូវី​ដ​១៩​បំ​ប្លែងខ្លួន​Omicron​បង្ក​ការ​ព្រួយ​​បារម្ភ​អំពី​ការផ្ទុះ​ជំងឺឆ្លង​នៅ​រលក​ថ្មី​មួយទៀត​។​

​ដោយ​ត្រូវ​អនុវត្ត​ភ្លាម រដ្ឋាភិបាល​អូស្ត្រាលី​នឹង​ហាម​អ្នក​មិន​ជា​ពលរដ្ឋ​អូស្ត្រាលី​មកពី​ប្រទេស​ទាំង​អាហ្វ្រិក​ខាងត្បូង​,​បុត​ស្វា​ណា​,​ឡេ​សូ​ថូ​,​ណា​មី​ប៊ី​,​ហ្ស៊ី​មបា​វ៉េ​,​អេ​ស្វាទី​,​សេ​សែ​ល​,​ម៉ាឡាវី​និង​ម៉ូ​ហ្ស៊ី​ប៊ិច ហើយ​នឹង​​តំរូវអោយ​ធ្វើ​ចត្តា​ឡី​ស័ក​១៤​ថ្ងៃ​សំរាប់​ជនជាតិ​អូស្ត្រាលី​ណា​ដែល​មកពី​ប្រទេស​ទាំងនេះ​។​

​ការរកឃើញ​វីរុស​កូវី​ដ​១៩​បំប្លែង​ខ្លួន​ថ្មី​ហៅថា​Omicron ដែល​ខ្នែង Spike Protein​របស់​វា​បាន​ផ្លាស់ប្តូរ​ខ្លាំង​ពី​វីរុស​កូវី​ដ​១៩​សព្វថ្ងៃ​ដែល​អ្នកវិទ្យាសាស្ត្រ​យក​ទៅ​សិក្សា​បង្កើត​វ៉ាក់សាំង​ការពារ​នោះ ​បង្ក​ការប្រកាសអាសន្ន​នៅ​ទូទាំង​ពិភពលោក​កាលពី​ថ្ងៃ​សុក្រ នៅ​ពេល​ប្រទេស​ជាច្រើន​ជា​ពិសេស​អឺរ៉ុប​បាន​ផ្អាក​ការធ្វើដំណើរ​មក​ពី​អាហ្វ្រិក​ខាងត្បូង ហើយ​ផ្សារ​ហ៊ុន​ក៏​ដាំ​ក្បាល​ចុះ​ខ្លាំង​បំផុត​ធៀប​​នឹង​ថ្លៃ​នានា​នៅ​រយៈពេល​មួយ​ឆ្នាំ​មកនេះ​៕

​អ្នកដំណើរ​សំរុក​ចាកចេញ​ពី​អាហ្វ្រិក​ខាងត្បូង ក្រោយ​ឮដំណឹង​អំពី​បំរាម​ការធ្វើដំណើរ​