ដោយៈមុនីរ័ត្ន/​ភ្នំពេញ​: លោក ហ៊ុន កុសល ដែល​គេ​យល់ថា​ស្ថិតនៅក្នុង​ក្រុម​និយម​លោក​កឹម សុខា​ នោះលើ​បណ្ដាញ​សង្ក​ម​ហ្វេ​ស​ប៊ុ​កនៅ​ព្រឹកថ្ងៃទី​២៧​ខែវិច្ឆិកា​ឆ្នាំ​២០២១​នេះ​ថា គណបក្ស​ភ្លើងទៀន​របស់លោក​សម រង្ស៊ី ថ្ងៃនេះ​បានធ្វើ​សមាជ​របស់ខ្លួន​ដើម្បី​ចូលរួម ការបោះឆ្នោត​ឆ្នាំ​២០២២/២៣ ដោយបាន​បោះបង់​គណបក្ស​សង្គ្រោះ​ជាតិ​។

​លោក​បន្តថា ទង្វើ​បែបនេះ​បាន​បញ្ជាក់ថា លោក សម រង្ស៊ី ដើរ​ចេញពី​គោលការណ៍​រួបរួម​ហើយ​។​
១.​បែក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ព្រោះ​គណបក្ស​ភ្លើងទៀន​និង​គណបក្ស​សិទ្ធិមនុស្ស​បាន​ព្រមព្រៀង​រួមគ្នា​បង្កើតជា​គណបក្ស​ស​ង្គ្រោះ​ជាតិ​។​២.​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​ត្រូវ​ដឹងថា​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើតឡើង​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​។​៣.​បែក​ចេញពី​ដៃគូ​នយោបាយ​របស់ខ្លួន គឺ​លោក​កឹម សុខា​។​

​លោក​ហ៊ុន កុសល បានបញ្ចប់ដោយសំណេរថា ដូច្នេះ​បើ​លោក​សមរង្ស៊ី​បាន​បែកចេញ​បែបនេះហើយ​លោក​សមរង្ស៊ី​និង​ក្រុម​ខ្លួន​ត្រូវតែ បញ្ឈប់​៖១.​ការប្រើប្រាស់​តួនាទី​នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​,២.​ការប្រើប្រាស់​ពាក្យ «​សម រង្ស៊ី កឹម សុខា ជា​មនុស្ស​តែមួយ​»​។

​សូមបញ្ជាក់​៖ គណបក្ស​ភ្លើងទៀន លោក​សម រង្ស៊ី​ជា​ម្ចាស់​កម្មសិទ្ធិ​គ្មាន​បុគ្គល​ណាមួយ​ហ៊ាន​យក​គណបក្ស​នេះ​ទៅ ធ្វើ​នេះ​ធ្វើ​នោះបានទេ បើ​គ្មាន​ការអនុញ្ញាត​ពី​លោក​សម រង្ស៊ី​៕សរន