ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ នៅ​ថ្ងៃទី​២៦ វិច្ឆិកា ២០២១ លោក ជា ពិសី អភិបាលខណ្ឌ ទួលគោក និង​សហការី បាន​ចុះទៅ​ពិនិត្យមើល ទីតាំង​ការឈូសឆាយដី រៀបចំ​លំនៅដ្ឋាន បណ្ដោះអាសន្ន ជូន​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ទី​១៤ សង្កាត់​បឹងកក់​ទី​១​។​

​មន្ត្រី​ជំនាញ បានឱ្យដឹងថាៈ ក្នុង​រយៈពេល​ពីរ​ថ្ងៃ កន្លងមកនេះ ចាប់ពី​ថ្ងៃទី​២៥ ដល់ ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌទួលគោក សហការ​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឈូសឆាយដី រៀបចំ​លំនៅដ្ឋាន បណ្ដោះអាសន្ន ជូន​បងប្អូន​ប្រជាពលរដ្ឋ រស់នៅ ភូមិ​ទី​១៤ សង្កាត់​បឹងកក់​ទី​១ ដើម្បី​រៀបចំ​ស្ថាបនា កែលម្អ​អាង​ស្តុក​ទឹក​អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​លូ ប្រឡាយ តាម​ប្លង់គោល​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ស្ថានីយ បូមទឹក ទួលគោក​ទី​២ ក្នុង​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕/V​