ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ អាជ្ញាធរ និង​គ្រូពេទ្យ នឹង​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ ដូ​ស​ជំរុញ ជូន​បងប្អូន​ប្រជាពលរដ្ឋ អាជីវករ កម្មករ ពលករ ក្នុង​ក្រុង​ប៉ោយប៉ែត ចាប់ពី​ថ្ងៃ​ចន្ទ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២១ តទៅ​។​

​យោង​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បានអោយ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​នេះ​ថា មន្ទីរ​សុខាភិបាល កងកម្លាំង​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត នឹង​រៀបចំ​ឱ្យ​ពលរដ្ឋ ទទួល​ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ នៅតាម​មណ្ឌល​សុខភាព រួមមានៈ ១-​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត , ២-​មណ្ឌល​សុខភាព ប៉ោយប៉ែត​១ , ៣-​មណ្ឌល​សុខភាព ប៉ោយប៉ែត​២  និង​៤-​មណ្ឌល​សុខភាព និមិត្ត់ ។​

​បើ​យោងតាម​ស្ថិតិ​របស់​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត បានអោយដឹងថាៈ ក្រុង​ប៉ោយប៉ែត មាន​ពលរដ្ឋ ជាង ៧ ម៉ឺន​នាក់ នាពេល​បច្ចុប្បន្ន ៕/V​