​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អ្នកនាំពាក្យ​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត បាន​និយាយថា ហ្វីលីពីន​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​វិច្ឆិកា​បាន​ផ្អាក​ជើងហោះហើរ​ពី​ប្រទេស​ដែល​មាន​ករណី​ឆ្លង​វីរុស​​កូរ៉ូណា​បំប្លែង​ថ្មី ដែល​រកឃើញ​ដំបូង​នៅ​អាហ្វ្រិក​ខាងត្បូង​។​

​អ្នកនាំពាក្យ​លោក កា​ឡូ ណូ​ហ្គ្រា​ឡេស បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការផ្អាក​បណ្តោះអាសន្ន​នៃ​ជើងហោះហើរ​អន្តរជាតិ​ចូល​ពី​អាហ្វ្រិក​ខាងត្បូង បុត​ស្វាណា​និង​បណ្តាប្រទេស​ផ្សេងទៀត​​ជាមួយ​នឹង​ករណី​ឆ្លង​ក្នុងស្រុក ឬ​ជាមួយ​នឹង​លទ្ធភាព​នៃ​ការលេចឡើង​នៃ​មេរោគ​បំប្លែង​ថ្មី B1.1.529 … នឹង​ចូល​ជា​ធរមាន​ភ្លាមៗ​”​។​

​សេចក្តីប្រកាស​នេះ​បាន​ធ្វើឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​ប្រកាសថា​ខ្លួន​នឹង​បើក​ប្រទេស​ឡើងវិញ​ដើម្បី​ទទួល​អ្នកទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ពី​ប្រទេស​ភាគច្រើន​ចាប់ពី​ថ្ងៃទី ១ ខែ​ធ្នូ​ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ដែល​រង​ការវាយលុក​ដោយ​ជំងឺ​រាតត្បាត​។​

​លោកណូ​ហ្គ្រា​ឡេស​បាន​និយាយថា ចាប់តាំងពី​ពេលនោះ​មក​រដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​វិធានការ​ត្រួតពិនិត្យ​ព្រំដែន​កម្រិត​ខ្ពស់​ដើម្បី​ការពារ​ការ​ចូល​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​។​

​ការផ្អាក​ជើងហោះហើរ ដែល​ដំបូង​នឹង​មាន​រយៈពេល​រហូតដល់​ថ្ងៃទី ១៥ ខែ​ធ្នូ រួមបញ្ចូល ណា​មី​ប៊ី ស៊ីម​បា​វ៉េ ឡេ​សូ​ថូ អេស​វ៉ា​ទី​នី និង​ម៉ូ​សំ​ប៊ិក​។​

​លោកណូ​ហ្គ្រា​ឡេស​បាន​បន្ថែមថា អ្នកដំណើរ​ដែល​បាន​ទៅ​ប្រទេស​ទាំងនេះ​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​កន្លងមកនេះ ក៏​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូល​ប្រទេស​ហ្វីលីពីន​ដែរ​៕

​មុននេះ ហ្វីលីពីន​នឹង​បើក​ប្រទេស​ឡើងវិញ​ដើម្បី​ទទួល​អ្នកទេសចរ​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​ចាប់ពី​ថ្ងៃទី ១ ខែ​ធ្នូ​ដើម្បី​ជួយ​ស្តារ​សេដ្ឋកិច្ច​ដែល​រង​ការវាយលុក​ដោយ​ជំងឺ​រាតត្បាត​