​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ តោះ​ប្រសិនបើ​ទំនេរ ហើយ​ចាប់អារម្មណ៍​ចង់​ដើរ​កំសាន្ត​កន្លែង​ដែល​ប្លែក​ទាំង​ឈ្មោះ​និង​ទេសភាព​អាច​សាកល្បង​ទៅលេង​កំសាន្ត​នៅ​រមណី​ដ្ឋា​ន​ដែលមាន​ឈ្មោះថា ភ្នំ​ទំពែក ព្រោះថា ទីនោះ មិនមាន​រុក្ខជាតិ​ដុះ​នៅ​ផ្នែក​ខាងត្បូង​ភ្នំ និង​ទីនោះ​ជា​ថ្ម​។

​តាម​ចាស់ៗ​តំណាល​មក​ថា ពី​ដើម​ចាស់ៗ​ហៅ ទីនោះ​ថា ភ្នំ​ពេជ្រ និង ភ្នំ​កែវ​។ ភ្នំ​ពេជ្រ​ស្ថិតនៅ​ខាងត្បូង ហើយ​នៅលើ​ភ្នំ​នេះ មាន​បារមី​លោកតា​ស័ក្តិ​ប្រាំ​ដ៏​ស័​ក្ត​សិទ្ធិ​។ ដោយឡែក​ភ្នំ​កែវ​នៅ​ខាងជើង និង នៅ​ផ្នែក​នេះ មាន​រូងភ្នំ​ប្រវត្តិសាស្ត្រ និង​ព្រះវិហារ​កសាង​ឆ្នាំ​១៩១៦ ប្រាសាទ​សសរ​មួយ​កសាង​ឆ្នាំ​១៩៩៥ បារមី​ជំទាវ​បី​រូប​រួមមាន សបុ​ផ្ឆា ចន្ទ​ក្រឺ​ស្នា ស្រី​ខ្មៅ និង​បារមី​លោកតា​មាស​។

​ជីវៈចម្រុះ​នៅ​ភ្នំ​ទំពែក​មាន ដើម​ស្លែង ក្រឡាញ់ ត្របែកព្រៃ រកា និង​សត្វ​សារិកាកែវ រលក ស្កា នៅ​ជើងភ្នំ​មាន​រូបសំណាក​សាវកៈ​បិ​ណ្យ​បាត​រាប់រយ សួន​អាពាហ៍ពិពាហ៍​ឃុំ​ក្រាំង​យ៉ូ​វ និង​សាលាបឋមសិក្សា ចាន់ អែម ដែល​បច្ចុប្បន្ន​អភិវឌ្ឍន៍​ទៅជា​សាលាបឋមសិក្សា ហ៊ុន សែន ភ្នំ​ទំពែក​។

​ទីនោះ​មាន​ទីតាំង​ស្រិត​នៅ​នៅ​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ជិត​រាជធានី​ភ្នំពេញ​នេះ​ទេ​៕​